កម្សាន្ត៖ ផ្ទុះការភ្ញាក់ផ្អើលជាមួយនឹងសារបង្ហោះរបស់ គ្រីស ឌីវ៉ា ដែលជាអ្នកច្នៃម៉ូតដ៏ល្បីល្បាញ ក៏ដូចជាអ្នកចម្រៀងដៃគូជាមួយ Dj អេឡិច ហើយក៏ជាគូស្នេហ៍រួមសុខរួមទុក្ខជាមួយគ្នាផងដែរ បានបង្ហោះសាររៀបរាប់យ៉ាងវែងអន្លាយអំពីការសម្រេចចិត្តចែកផ្លូវរបស់អ្នកទាំងពីរ។

គ្រីស ឌីវ៉ា 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា កន្លងមកនេះ គេឃើញគូស្នេហ៍ស្អិតរមួត គ្រីស ឌីវ៉ា និង Dj អេឡិច ធ្លាប់បានចូលក្នុងកម្មវិធីមួយ ដោយពួកគេបានរៀបរាប់អំពីរឿងរ៉ាវលំបាកឆ្លងកាត់ជាមួយគ្នា ទម្រាំនឹងមានថ្ងៃនេះ ពួកគេឆ្លងព្យុះភ្លៀង អស់រយៈពេល៨ឆ្នាំមកហើយ។

មិនតែប៉ុណ្នោះ គេក៏តែងតែឃើញវីដេអូ Vlog របស់ គ្រីស ជាបន្ដបន្ទាប់ ដើរលេងកម្សាន្តជាមួយគ្រួសារ គូស្នេហ៍ យ៉ាងសប្បាយរីករាយ។ ដោយឡែក ដំណឹងស្នេហាប្រេះឆានេះ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល​ និង ខកចិត្តជាខ្លាំង មិននឹកស្មានថា ក្លាយទៅជាបែបនេះ។

Dj Alex និង គ្រីស ឌីវ៉ា

សូមអានសារខាងក្រោមនេះ៖ 

ជូនចំពោះអ្នកគាំទ្រជាទីគោរព!ខ្ញុំ​ចង់ចែករំលែក​ព័ត៌មាន​ផ្ទាល់ខ្លួន​មួយ​ចំនួន​ជាមួយ​អ្នក​ទាំង​អស់​គ្នា បន្ទាប់ពីការពិភាក្សាគ្នាមួយរយះធំមកនេះ DJ អេឡិច និងខ្ញុំបានសម្រេចចិត្ត [ ប្រកាសការបញ្ចប់ទំនាក់ទំនងស្នេហា ] រយះពេល ៨ឆ្នាំ របស់យើងទៅកាន់អ្នកគាំទ្រជាទីស្រលាញ់ ។ ចំពោះកាងារ និងការសម្ដែងនានាពួកយើងនៅទទួលធ្វើការជាមួយគ្នាធម្មតា ក្នុងនាមជាដៃគូសហការ ។

Dj Alex និង គ្រីស ឌីវ៉ា

ខណៈពេលដែលការសម្រេចចិត្តនេះមិនងាយស្រួលនោះទេ យើងទាំងពីរជឿថាវាជាជម្រើសដ៏ល្អបំផុតសម្រាប់ការលូតលាស់ និងសុភមង្គល របស់យើងម្នាក់ៗ។ យើង​នឹង​បន្ត​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​នាម​ជា​មិត្ត​ភក្តិល្អ និង​ ដៃគូសហការ ។ ខ្ញុំចង់បង្ហាញពីការដឹងគុណដ៏ជ្រាលជ្រៅរបស់ខ្ញុំចំពោះ DJ Alex Matt សម្រាប់ក្ដីស្រឡាញ់ សំណើច និងការបំផុសគំនិតដែលបានចែករំលែកក្នុងអំឡុងពេលយើងទាក់ទងជាមួយគ្នា។

Dj Alex និង គ្រីស ឌីវ៉ា

ទំនាក់ទំនងរបស់យើងគឺជាប្រភពនៃកម្លាំង និងការច្នៃប្រឌិត ហើយខ្ញុំពិតជាដឹងគុណជារៀងរហូតចំពោះការចងចាំដែលយើងបានបង្កើត។ ពួកយើងពិតជាមិនអាចមានថ្ងៃនេះបានទេ បើយើងទាំង២មិនបានស្គាល់គ្នា ។ កំឡុងពេលនេះ ខ្ញុំសុំឱ្យអ្នកទាំងអស់គ្នាយល់ និងគោរពចំពោះភាពឯកជនរបស់យើង។ ការគាំទ្ររបស់អ្នកតែងតែមានន័យជ្រាលជ្រៅ ធំធេង ប្រៀបបាននឹងពិភពលោកសម្រាប់ខ្ញុំ ហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបន្តឈរក្បែរពួកយើង និងគាំទ្រពួកយើងជាបន្តទៀត ។អរគុណសម្រាប់ក្តីស្រលាញ់ និងការលើកទឹកចិត្តដែលមិនផ្លាស់ប្តូររបស់អ្នក។

ដោយក្តីស្រលាញ់ និងការដឹងគុណគ្រីស ឌីវ៉ា - Christ Diva

Dj Alex និង គ្រីស ឌីវ៉ា
Dj Alex និង គ្រីស ឌីវ៉ា
Dj Alex និង គ្រីស ឌីវ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]