មកដល់សប្ដាហ៍ទី២ នៃវគ្គផ្សាយផ្ទាល់ Beat The Live នៃកម្មវិធីប្រឡងចម្រៀង Beat The Best រដូវកាលទី២នេះ មានបេក្ខជនសរុប ៥រូប ហើយដែលត្រូវចាកចេញពីកម្មវិធី ជាក់ស្ដែងកាលពីសប្ដាហ៍ទី១ បេក្ខជន ៣រូបត្រូវបានជម្រុះ ហើយសប្ដាហ៍ទី២នេះ បេក្ខជន ២រូបទៀតហើយដែលត្រូវចាកចេញពីកម្មវិធី ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បេក្ខជន ២រូបដែលធ្លាប់តែមានប្រជាប្រិយភាពខ្លាំង តែបែរជាត្រូវចាកចេញពីកម្មវិធីត្រឹមសប្ដាហ៍ទី២នេះ យ៉ាងគួរឲ្យសោកស្តាយព្រោះតែទទួលបានសម្លេងសារគាំទ្រទទួលបានតិចជាងគេ។ ក្នុងចំណោមអ្នកដែលត្រូវចាកចេញទាំង២រូបនោះគឺមានបេក្ខនារី ចិន ស្រីនាង ។ ធ្លាប់ជាបេក្ខនារីដ៏លេចធ្លោក្នុងវគ្គមុនៗ នាងអាចបានបត់បែនទៅតាមវិញ្ញាសារជាច្រើនដែលកម្មវិធីបានដាក់ជូន តែមកដល់វគ្គវិញ្ញាសារបែបរ៉កនេះ ជាវិញ្ញាសារមួយដែលបេក្ខជនជាច្រើនសុទ្ធតែពិបាកដូចគ្នា ហើយនាងក៏បានលើកយកបទ លើកទី១របស់អ្នកនាង ឱក សុគន្ធកញ្ញា មកបកស្រាយ តែគួរឲ្យសោកស្តាយដោយសម្លេងរបស់នាងក៏នៅកម្រិតមិនអាចធ្វើបានល្អ ទីបំផុតក៏ត្រូវធ្លាក់ចេញដោយទទួលបានសារគាំទ្រតិចជាងគេ ។

រូបភាព

ទោះជាយ៉ាងណានេះជាកម្មវិធីប្រឡង ពីមួយវគ្គទៅមួយវគ្គ សមត្ថភាពរបស់បេក្ខជន និងវិញ្ញាសារតែងតែមានការផ្លាស់ប្ដូរមិនអាចកំណត់បានឡើយ ដូច្នេះមានតែការខិតខំប្រឹងប្រែងប៉ុណ្ណោះ ។

រូបភាព

គួរបញ្ជាក់ផងដែរថា ត្រឹមសប្ដាហ៍ទី២នេះ នៅសល់បេក្ខជនត្រឹមតែ ១០ចុងក្រោយតែប៉ុណ្ណោះនឹងត្រូវបន្តទៅវគ្គខាងមុខ។ រង់ចាំទស្សនាទាំងអស់គ្នាកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក BEAT THE BEST រដូវកាលទី2 វគ្គ Beat The Live សប្តាហ៍ទី3 ដែលសំបុត្រចូលទស្សនាអាចរកទិញបាននៅតាមទីតាំដែលបានកំណត់ឬក៏ទិញនៅទីតាំងផ្សាយផ្ទាល់ ស្ទូឌីយោទូរទស្សន៍ហង្សមាស HDTV ក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ជាន់ទី4៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]