អាមេរិក៖ ពិតណាស់ កាលពីយប់ថ្ងៃទី៦ខែឧសភា (ស្មើនឹងព្រឹកថ្ងៃទី៧ខែឧសភា ម៉ោងនៅកម្ពុជា)កន្លងទៅនេះ មានការរៀបចំពិធីជប់លៀងលំដាប់មួយហៅថា Met Gala ប្រចាំឆ្នាំ២០២៤ ដែលមានការចូលរួមពីសំណាក់តារាល្បីៗជាច្រើនទាំងនៅតំបន់អឺរ៉ុប អាស៊ី និងមកពីជុំវិញពិភពលោក។

Jennie 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បើគិតពីតារា KPOP វិញគឺ Jennie ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK ក៏បានចូលរួមដែរ ដោយនាងបានស្លៀករ៉ូបពណ៌ទឹកប៊ិចចាស់ បង្អួតស្មានិងភ្លៅស្រឡូនយ៉ាងស្រស់ស្អាត។

Jennie 

យ៉ាងណាមិញ នៅមិនទាន់អស់នៅឡើយទេ ពិធីជប់លៀង Met Gala Afterparty ដែលរៀបចំឡើងនៅពេលយប់បន្ទាប់ពីពិធី Met Gala នេះក៏ Jennie នៅតែបន្តចាយសម្រស់យ៉ាងទាក់ទាញនិងលេចធ្លោផងដែរ ដោយនាងបានស្លៀករ៉ូបពណ៌ខ្មៅ សម្រុងត្រឹមកជើង ម៉ូតខ្វែងត្រង់ក និងពាក់ពីលើដោយអាវរងារោមសត្វពណ៌ខ្មៅដូចគ្នា គូជាមួយស្បែកជើងក្រឡាខ្វែង ស៊ីនឹងឈុត ដែលមើលទៅធ្វើឲ្យនាងជះចំហាយដូចជានារីអភិជន មិនត្រឹមតែប៉ុណ្ណឹង Jennie ក៏បានផាត់មុខបែបភ្លឺផ្លេកៗ និងលើកសក់បួងឡើង ផងដែរ៕  

រូបភាពថ្មីរបស់ Jennie 
រូបភាពថ្មីរបស់ Jennie 
រូបភាពថ្មីរបស់ Jennie 
រូបភាពថ្មីរបស់ Jennie 
រូបភាពថ្មីរបស់ Jennie 
រូបភាពថ្មីរបស់ Jennie 

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]