កូរ៉េខាងត្បូង៖ កាលពីយប់ថ្ងៃទី៧ខែឧសភាកន្លងទៅនេះ កម្មវិធី Baeksang Art Awards លើកទី៦០បានប្រារព្ធធ្វើឡើង ដោយមានការចូលរួមពីសំណាក់តារាសម្ដែងជាច្រើននៅប្រទេសកូរ៉េខាងត្បូង ព្រោះវាជាកម្មវិធីប្រកាសពានរង្វាន់ផ្នែកសម្ដែងដ៏ធំមួយ។

តារាសម្ដែងប្រុស Lee Do Hyun 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ គេសង្កេតឃើញថាទោះបីកំពុងជាប់បំពេញកាតព្វកិច្ចបម្រើយោធាក៏ដោយក៏ តារាសម្ដែងប្រុស Lee Do Hyun ដែលយើងស្គាល់ថាបានដើរតួជា "Bong Gil" ក្នុងភាពយន្តកំពុងល្បីល្បាញ "Exhuma" ឬ "ផ្នូរបិសាច" នោះក៏បានចូលរួមដែរ។

តារាសម្ដែងប្រុស Lee Do Hyun 

Do Hyun បានឈ្នះពាន "តារាសម្ដែងប្រុសថ្មីដ៏ល្អបំផុត" សម្រាប់ការសម្ដែងក្នុងភាពយន្ត Exhuma ដោយពេលឡើងទទួលពាន រូបគេបានអរគុណដល់គូស្នេហ៍ Lim Ji Yeon នៅលើឆាកផងដែរ ខណៈដែលនាងក៏បានចូលរួមកម្មវិធីនេះដូចគ្នា និងបានឡើងប្រកាសពានរង្វាន់ជាមួយនឹងរ៉ូបពណ៌លឿងដ៏ស្រស់ស្អាត។

Lim Ji Yeon
Lim Ji Yeon

យ៉ាងណាមិញ បន្ទាប់ពីពិធីចប់ ខណៈពេលតារាសម្ដែងទាំងអស់បានចួបនិយាយគ្នា និងសំណេះសំណាលគ្នានោះ គេឃើញ Do Hyun បានចាប់ដៃ Ji Yeon ហើយនាងក៏បានដាក់ដៃលើស្មាមិត្តប្រុសនិងឱនមុខខ្សឹបរកគ្នា ដែលជាកាយវិការសម្ដែងភាពផ្អែមល្ហែម ដែលធ្វើឲ្យអ្នកគាំទ្រនាំគ្នាកោតសរសើរភាពគួរឲ្យស្រលាញ់របស់ពួកគេ។

គួរបញ្ជាក់ផងដែរថា Lee Do Hyun និង Lim Ji Yeon បានទាក់ទងគ្នាតាំងពីខែមេសា ២០២៣ បន្ទាប់ពីថតរឿង "The Glory" ជាមួយគ្នារួចមក៕  

 Lee Do Hyun និង Lim Ji Yeon 
រូបភាព​​​ថ្មីរបស់ Lee Do Hyun និង Lim Ji Yeon 
វីដេអូ Lee Do Hyun និង Lim Ji Yeon  
វីដេអូ Lee Do Hyun និង Lim Ji Yeon  

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]