កណ្តាល៖ អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ស្រុកអង្គស្នួល បានចុះផ្សាយ ស្ដីពីករណី អំពើលួចមានស្ថានទម្ងន់ទោស (គាស់ទូATM សម្រាប់ដក-ដាក់លុយ) ទីកន្លែងកើតហេតុ នៅចំណុចមុខធនាគារប្រៃសណីយ៍កម្ពុជា ក.អ ភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
តាមប្រភពដដែលបាន បញ្ជាក់ថា ករណីទី១ បានកើតហេតុនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង០៣ និង១២នាទី ដែលកើតហេតុ នៅចំណុចមុខធនាគារប្រៃសណីយ៍កម្ពុជា ក.អ ភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំពោះករណីទី២ កើតហេតុនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង០៣ និង៥០នាទី ទីតាំង នៅចំណុចមុខធនាគារប្រៃសណីយ៍កម្ពុជា ក.អ ភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ជនរងគ្រោះមិនដាក់ពាក្យបណ្តឹង)។
+ជនរងគ្រោះ ៖ ០១នាក់ ប្រុស(ករណីទី១)
-ឈ្មោះ ហេង ឆវ័ន្ត ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកធនាគារ រស់នៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
+ជនសង្ស័យ ៖ ០១នាក់ ប្រុស ឃាតខ្លួនថ្ងៃទី០៦.០៥.២០២៤
-ឈ្មោះ ANTON NIKOLOV ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិ BULGARIA សញ្ជាតិ BULGARIA ស្នាក់នៅខុនដូរអ័កគីដេ ជាន់ទី១៨ បន្ទប់លេខ៣១ ភូមិខុនដូរអ័កគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ឃាត់ខ្លួន គ្មានសារធាតុញៀនក្នុងទឹកនោម(-)) ។
+សម្ភារបាត់បង់ ករណីទី១៖
-ប្រាក់ដុល្លារចំនួន12000$(មួយមុឺនពីរពាន់ដុល្លារសហរដ្ឋអាមេរិក)
-ប្រាក់ខ្មែរចំនួន២៧,០០០,០០០៛(ម្ភៃប្រាំពីរលានរៀល)។
+សម្ភារបាត់បង់ ករណីទី២៖ (គ្មាន)
+វត្ថុតាងចាប់យក៖
១-ក្រដាសប្រាក់100$ក្លែងក្លាយ(លុយសែន)ចំនួន១១សន្លឹក ។
២-ស្កុតសម្រាប់បិទភ្នែកកាមេរ៉ាសុវត្ថិភាពចំនួន០២។
៣-លិខិតឆ្លងដែន(Passport)។
៤-កាបូបស្ពាយLV ពណ៌ប្រផេះចំនួន០១
៥-សុីមស្មាតចំនួន០២។
៦-ទូរសព្ទដៃចំនួន០៣គ្រឿង ម៉ាកViVoពណ៌ស្វាយចំនួន០១គ្រឿង, ម៉ាកHuweiពណ៌សចំនួន០១គ្រឿង, ម៉ាកRedmiពណ៌ខ្មៅចំនួន០១គ្រឿង ។
៧-Latopម៉ាកAcerពណ៌ទឹកប្រាក់ចំនួន០១គ្រឿង, Latopម៉ាកJumperពណ៌ទឹកប្រាក់ចំនួន០១គ្រឿង ។
៨-សោឈុតផ្កាយចំនួន០១ឈុត ។
៩-សោមុខ១ ពណ៌ខ្មៅចំនួម០១ ។
១០-ទុលណឺវីសចំនួន០៣, Mamaryចំនួន០៤, ដែកគោលចំនួន០១ដើម ។
១១-ដែកកាប់ចំនួន០១, កាំបិតឆូតចំនួន០១, សោដោះគ្រឿងលេខ៦ចំនួន០១ ។
១២-ដែកកែច្នៃ(សំប៉ែតសម្រាប់បុកសោរ)ចំនួន០១, កូនពិលពណ៌សចំនួន០១ ។
១៣-ស្កុតរុំចំនួន០៤ដុំ, ដែកគាស់ចំនួន០១ដើម,កន្ត្រៃតូចចំនួន០១
១៤-ដុំចន្លងNatworkពណ៌សចំនួន០១, ViSa cartចំនួន០២សន្លឹក(Visa Thi Bankពណ៌ទឹកក្រូចចំនួន០១សន្លឹក និងVisa Debitពណ៌ខៀវចំនួន០១សន្លឹក)។
១៥-អាវរងាដៃវែង ពណ៌ខ្មៅចំនួន០១, ខោជើងវែងពណ៌ខ្មៅចំនួន០១, ខោជើងខ្លីពណ៌ខ្មៅចំនួន០១, មួកកន្តិបពណ៌ខ្មៅចំនួន០១,ម៉ាសចំនួន០១ដុំ។
១៦-Hadis SamDiskតូចពណ៌ខ្មៅ256GB, Hadis Sengateធំពណ៌ខ្មៅ 500GB;Bord ម៉ាសុីន ATM ពណ៌ខ្មៅ; ដុំ Computer ពណ៌ខ្មៅ ម៉ាក Edac ០១
១៧- ស្បែកជើងខ្លុបចំនួន០១គូ
១៨-ក្រដាសទូទាត់ប្រាក់ហត្ថា ០៥សន្លឹក ;ក្រដាសទូទាត់ប្រាក់កម្ពុជាអាសុី ០២សន្លឹក;ដុំចម្លង Network ពណ៌ខ្មៅមួយខ្សែ ;ក្រដាសធានាគាកម្ពុជាអាសុី០៣សន្លឹក;ក្រដាសធានាគា western UNION ចំនួន ០៥សន្លឹក
១៩-រថយន្តម៉ាក ToyoTa Prius លេខតួ JTOkB20U 053080956 លេខម៉ាសុីន 1NZ3686905 ផលិតឆ្នាំ ២០០៥ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AM -4504
២០-កាបូបម៉ាក adidas ពណ៌ខ្មៅចំនួន ០១ ។
I-ហេតុការណ៍ៈ
-នៅថ្ងៃទី២៣.០៤.២០២៤ វេលាម៉ោង១៧ និង១៥នាទី ជនរងគ្រោះរួមទាំងបុគ្គលិកធ្វើការជាមួយគ្នាដល់ម៉ោងសម្រាកពីការងារហើយក៏ចេញដំណើរទៅផ្ទះរៀងៗខ្លួន។ លុះដល់ព្រឹកថ្ងៃទីខែឆ្នាំកើតហេតុ វេលាម៉ោង៨ និង០៥នាក់ ជនរងគ្រោះបានមកដល់កន្លែងធ្វើការហើយចូលទៅស្កេនមេដៃក្នុងធនាគាររួចដើរចេញមកក្រៅ ពេលនោះក៏បានជួបជាមួយតៃកុងឡានប្រចាំធនាគារហើយបានប្រាប់ទៅជនរងគ្រោះថា ទូATMរបស់ធនាគារយើងមានស្នាមគាស់។ ភ្លាមនោះជនរងគ្រោះបានដើរទៅមើលក៏ឃើញមានស្នាមគាស់បែកបាក់០១ផ្នែកខាងលើ ហើយក៏នាំគ្នាឆែកមើលកាមេរ៉ាសុវត្ថិភាពក្នុងអំឡុងវេលាម៉ោងកើតហេតុខាងលើ ស្រាប់ឃើញជនសង្ស័យ០១នាក់(មិនស្គាល់អត្តសញ្ញាណ) បានដើរមកពីទិសខាងកើតសំដៅចូលទៅក្នុងទូATM ហើយធ្វើសកម្មភាពយកស្កុតបិទទៅលើភ្នែកកាមេរ៉ាសុវត្ថិភាពហើយបានគាស់ទូATMបណ្តាលឱ្យបែកបាក់ផ្នែកខាងលើហើយក៏បានបកស្កុតនោះវិញ រួចជនសង្ស័យក៏ដើរចេញសំដៅទៅទិសខាងលិចបាត់ទៅ ។ បន្ទាប់មកបុគ្គលិកផ្នែកគណនេយ្យក៏បានឆែកមើលចំនួនទឹកប្រាក់នៅក្នុងកុងទូATM ឃើញថាមិនមានការបាត់បង់ឡើយ ។
ក្រោយមកជនរងគ្រោះបានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្ដិ៍ដំណាក់អំពិល ក្រោយពីទទួលបានព័ត៌មានពីជនរងគ្រោះរួចហើយ កម្លាំងផ្នែកជំនាញស្រុក សហការជាមួយប៉ុស្ដិ៍បានចុះទៅដល់ចំណុចកើតហេតុ ទទួលពាក្យបណ្តឹងនិងបន្តស្រាវជ្រាវតាមរកមុខសញ្ញាតាមនីតិវិធីជំនាញ។
+++ដោយមានបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោស្នងការ នគរបាលខេត្តកណ្ដាល និងមានការសម្របសម្រួលពី ឯកឧត្ដមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្ដាល និងឯកឧត្ដមព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ វេលាម៉ោង១៤និង០៥នាទី នាថ្ងៃទី០៦.០៥.២០២៤ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងផ្នែកជំនាញស្រុកអង្គស្នួល បានសហការណ៍ជាមួយកម្លាំងនគរបាលអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងប៉ុស្ដិ៍នគរបាលអូរបែកក្អម រាជធានីភ្នំពេញ បានស៊េីបអង្កេតស្រាវជ្រាវបានចូលឆែកឆេរក្នុងខុនដូ ស្ថិតនៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បន្ទប់លេខ១៨ បានឃាត់ខ្លួនជនសង្ស័យមួយនាក់និងដកហូតយកសម្ភារះមួយចំនួនដូនខាងលើ៕
ប្រភព៖ អធិការដ្ឋាននគរបាលស្រុកអង្គស្នួល
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]