អាមេរិក៖ ពិតណាស់ វត្តមានរបស់ Jennie ជាតារាចម្រៀងសមាជិកក្រុម BLACKPINK ពិតជាទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកសារព័ត៌មាន ក៏ដូចជាអ្នកគាំទ្រ ព្រោះនាងនៅតែមានភាពលេចធ្លោនៅលើកម្រាលព្រំក្រហម Met Gala ។
ជាក់ស្ដែង Jennie ពិតជាបញ្ចេញសម្រស់ស្រស់ស្អាតខ្លាំងណាស់ ដោយបានស្លៀករ៉ូបពណ៌ខៀវចាស់ បែបពីរកំណាត់ បញ្ចេញក្បាលពោះនិងភ្លៅស្រឡូន ព្រមទាំងស្បៃអូសដី ហើយនាងក៏បានពាក់ស្បែកជើងកែងខ្ពស់ពណ៌ស៊ីនឹងឈុតផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រោយការបង្ហាញខ្លួនរបស់នាង ក៏មានអ្នកចាំរិះគន់ដែរដោយគេគិតថាស្បែកជើង Jennie ពាក់ដូចជាមិនល្មមនឹងជើងនាង ព្រោះចេញម្រាមជើងមកខាងក្រៅ។
យ៉ាងណាមិញ ក្រោយកម្មវិធី Met Gala ចប់សព្វគ្រប់ Jennie បានបង្ហោះបណ្ដុំរូបភាពដែលនាងបានចូលរួមព្រឹត្តិការណ៍នេះជាច្រើនដែលសុទ្ធតែស្រស់ស្អាត និងទាក់ទាញ ប៉ុន្តែគេសង្កេតឃើញមានរូបភាពមួយរូបដែលនាងបានបង្ហោះ គឺរូបនាងច្រត់កែងស្បែកជើងនៅលើពូកឡាន ហាក់ចង់ឲ្យអ្នករិះគន់នោះមើលថា ស្បែកជើងនាងគឺល្មមនឹងជើង មិនមែនរលុងអ្វីទេ។ ស្របគ្នានោះ អ្នកគាំទ្រខ្លះក៏បញ្ចេញមតិដែរថា Jennie គ្រាន់តែបង្ហោះរូបដែលនាងបានថតធម្មតាប៉ុណ្ណោះ តែវាចៃដន្យដូចជាការឆ្លើយតបទៅអ្នករិះគន់៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]