កូរ៉េខាងត្បូង៖ កម្មវិធី Baeksang Arts Awards ជាកម្មវិធីប្រគល់ពានរង្វាន់ផ្នែកសម្ដែងដល់តារាសម្ដែងទាំងប្រុសនិងស្រីនៅកូរ៉េខាងត្បូង ដែលបានរៀបចំកម្មវិធីលើកទី៦០ យ៉ាងរលូន ដោយមានការចូលរួមពីសំណាក់តារាសម្ដែងជាច្រើន។
ក្នុងនោះតារាៗជាច្រើនបានបង្ហាញមុខនៅលើកម្រាលព្រំក្រហមក្នុងកម្មវិធី ប៉ុន្តែតារាស្រីដែលគេសង្កេតឃើញថាមានភាពទាក់ទាញខ្លាំង និងលេចធ្លោជាងគេនោះគឺ Suzy ដែលនាងជាតារាសម្ដែងផងនិងជាតារាចម្រៀងផង។
Suzy បានបង្ហាញខ្លួនលើកម្រាលព្រំក្រហមជាមួយនឹងរ៉ូបពណ៌ផ្កាឈូកដិត មានច្នៃម៉ូតផ្នែកខាងមុខរាងដូចជាបូពីរតង់ និងបង្ហាញស្បែកសខ្ចី និងចង្កួយស្មាដ៏ស្រស់ស្អាតដោយនាងបានទម្លាក់សក់ខ្មៅរលើបរលោងគាបត្រង់ សមនឹងទម្រង់មុខ។
នៅក្នុងឈុតមួយទៀត Suzy បានដើរតួជាអ្នកប្រកាសពានរង្វាន់ក្នុងកម្មវិធី ដោយនាងបានស្លៀករ៉ូបពណ៌ទឹកដោះគោ ជាប្រភេទរ៉ូបខ្វែងខាងលើ បញ្ចេញគល់ទ្រូងយ៉ាងស្រស់ស្អាត សម្រុងត្រឹមកជើង ដែលមើលទៅពិតជាសាមញ្ញ តែបង្កប់ភាពស្រស់ស្អាតនិងលេចធ្លោខ្លាំង ដល់ថ្នាក់អ្នកគាំទ្រសរសើរនាងមិនដាច់ពីមាត់ថា នាងពិតជាស្រស់ស្អាតគ្រប់កាលៈទេសៈ៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]