អាមេរិក៖ ជាដំណឹងដ៏គួរឲ្យរីករាយមួយ បន្ទាប់ពីតារាចម្រៀង Justin Bieber បានប្រកាសថារូបគេនិងភរិយា Hailey Biber កំពុងមានបុត្រដំបូងជាមួយគ្នាហើយ។

Justin Bieber និងភរិយា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ Hailey បានបង្ហាញផ្ទៃពោះរបស់នាងដែលលយចេញមក បញ្ជាក់ថាកំពុងមានផ្ទៃពោះពិតប្រាកដមែន ហើយនាងថែមទាំងបានថតរូបនៅកោះហាវ៉ៃ បង្អួតពោះរបស់ខ្លួនក្នុងឈុតរៀបការធ្វើពីស្បៃពណ៌ស ដោយមានក្រណាត់គ្របមុខដូចកូនក្រមុំនិងវ៉ែនតាខ្មៅផងដែរ។

Justin Bieber និងភរិយា

ក្នុងរូបភាពប៉ុន្មានសន្លឹកនោះ ទាំង Justin និងភរិយា បានកាន់ដៃគ្នានៅកណ្ដាលវាលស្មៅ ថតត្រាប់តាមពេលដែលពួកគេរៀបការដោយបានស្បថស្បែជាមួយគ្នា ពិតជាមើលទៅរ៉ូមេនទិកសម្បើមណាស់។

Justin Bieber និងភរិយា

គួរបញ្ជាក់ផងដែរថា Justin Bieber និងភរិយាបានរៀបការតាំងពីខែកញ្ញាឆ្នាំ២០១៨ ហើយថ្មីៗនេះក៏មានពាក្យចចាមអារ៉ាមថាពួកគេចង់លែងលះគ្នា ប៉ុន្តែយ៉ាងណា វាគ្រាន់តែជាព័ត៌មានមិនពិតប៉ុណ្ណោះ៕  

រូបភាព​​​ថ្មីរបស់ Justin Bieber និងភរិយា
រូបភាព​​​ថ្មីរបស់ Justin Bieber និងភរិយា
រូបភាព​​​ថ្មីរបស់ Justin Bieber និងភរិយា
រូបភាព​​​ថ្មីរបស់ Justin Bieber និងភរិយា

ប្រភព៖: pagesix

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]