កូរ៉េខាងត្បូង៖ ទោះបីទើបតែបង្ហាញមុខក្នុងនាមជាក្រុមចម្រៀងនារីថ្មី ជ្រកក្រោមផលិតកម្ម YG Entertainment ក្ដីតែកេរ្តិ៍ឈ្មោះ និងភាពល្បីល្បាញរបស់ក្រុម BABYMONSTER ពិតជាកក្រើកនិងល្បីល្បាញខ្លាំងណាស់។

បន្ទាប់ពីចេញបទចម្រៀងថ្មីមានឈ្មោះថា "SHEESH" ខណៈសមាជិក Ahyeon បានមករួបរួមក្រុមវិញនោះ ប្រជាប្រិយភាពរបស់ BABYMONSTER កាន់តែហក់ឡើងខ្លាំងដោយទទួលបានការកោតសរសើរពីសំណាក់មហាជន បន្ទាប់ពីពួកគេឡើងច្រៀងលើឆាកបែប Live ផ្ទាល់លើឆាកបានពីរោះខ្លាំង។

យ៉ាងណាមិញ កាលពីថ្ងៃទី៩ខែឧសភាកន្លងទៅនេះ សមាជិកទាំង៧នាក់របស់ BABYMONSTER បានបង្ហាញខ្លួននៅព្រលានយន្តហោះលើកដំបូងបង្អស់ជាមួយនឹងស្នាមញញិមព្រមទាំងការតុបតែងខ្លួនយ៉ាងស្រស់ស្អាត និងស៊ីវិល័យ ប៉ុន្តែបែរជាចួបរឿងដ៏គួរឲ្យភ័យខ្លាចមួយ គឺមានអ្នកគាំទ្រច្រើនមករង់ចាំពួកគេ រហូតធ្វើឲ្យសមាជិកទាំងអស់ចាំបាច់ត្រូវមានអង្គរក្សជួយការពារ ដោយសារតែមានការរុញប្រទាញប្រទង់គ្នាពេក។

ក្នុងរូបភាពទាំងនោះ គេបានឃើញថាសមាជិកម្នាក់ៗមានទឹកមុខស្រស់ស្រាយផងភ័យខ្លាចផង ដោយសារតែមានអ្នកគាំទ្រនាំគ្នាប្រជ្រៀតចង់មកជិតខ្លាំងពេក ដែលធ្វើឲ្យទិដ្ឋភាពទាំងមូលមើលទៅរញ៉េរញ៉ៃ ប៉ុន្តែវាក៏បានបញ្ជាក់ដែរថា កេរ្តិ៍ឈ្មោះរបស់ BABYMONSTER ពិតជាល្បីកក្រើក៕








As soon as they entered the airport the amount of people gathered was kinda concerning bcz there was almost no space for them to walk & sm pushing, even cameraman was having a hard time to record them... they were running for their life in the end 😭#BABYMONSTER #베이비몬스터 pic.twitter.com/gj7vW9kaB7
— kawaki 𝄫 (@baeskawaki) May 9, 2024
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]