បរទេស៖ តារារ៉េប លោក A$AP Rocky ដែលត្រូវបានគេស្គាល់ថា ជាគូស្នេហ៍របស់ តារាចម្រៀងស្រី Rihanna បាននាំកូនប្រុសទៅលេងកម្សាន្ត បន្ទាប់ពី ខ្លួន និង Rihanna ខកខានកម្មវិធី Met Gala ដោយសារតែឈឺ។
លោក A$AP Rocky ត្រូវបានគេឃើញ កំពុងលេងជាមួយកូនប្រុសអាយុ២ខួប របស់ខ្លួន នៅលើចិញ្ចើមផ្លូវ កាលពីថ្ងៃទី ៧ ខែឧសភាកន្លងទៅនេះ។ តារាវ័យ ៣៥ ឆ្នាំរូបនេះ បានតុបតែងខ្លួនស្លៀកខោខ្លី និងអាវពណ៌ខ្មៅ ចំណែកឯ កូនប្រុស RZA ស្លៀកឈុតពណ៌ទឹកក្រូចលាយពណ៌ស ។
គួរបញ្ជាក់ផងដែរថា RZA គឺជាកូនប្រុសច្បងរបស់ Rocky ជាមួយ Rihanna ហើយគូស្នេហ៍តារាចម្រៀងមួយគូនេះ មានទំនាក់ទំនងស្នេហាតាំងពីឆ្នាំ ២០២០ ក៏មានកូនប្រុសម្នាក់ទៀតឈ្មោះ Riot ដែលបានកើត កាលពីខែសីហាឆ្នាំមុននេះ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]