កំពង់ស្ពឺ៖ រដ្ឋបាលស្រុកឱរ៉ាល់ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់សាធារណជន ពិសេសភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិ មេត្តាជ្រាបថា៖ កន្លងមកមានភ្ញៀវទេសចរដែលចូលចិត្តធ្វើដំណើរកំសាន្ត បែបលក្ខណៈផ្សងព្រេង ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវ៉ាញ ដែលមានតំបន់ទេសចរណ៍ដូចជា ភ្នំខ្នងផ្សារ ខ្នងស្រូវ ខ្នងវាល ជាដើម។
ដើម្បីធានាបាននូវសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និងការពារបាននូវបរិស្ថាន ធនធានធម្មជាតិ ព្រមទាំងបង្ការគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ រដ្ឋបាលស្រុកឱរ៉ាល់ មិនអនុញ្ញាតឲ្យភ្ញៀវទេសចរបើកបរយានយន្តគ្រប់ប្រភេទឡើងលើភ្នំខ្នងផ្សារឡើយ ព្រោះផ្លូវដែលមាននាពេលបច្ចុប្បន្ននេះ មិនមែនជាផ្លូវដែលអាចចរាចរណ៍បាន និងមិនមានស្លាកសញ្ញាចរាចរណ៍ត្រឹមត្រូវ អាចបង្កគ្រោះថ្នាក់ជាយថាហេតុ ពោលគឺជាផ្លូវសម្រាប់តែដំណើរការ ការដ្ឋានសាងសង់បង្គោលភ្លើងអគ្គិសនីតែប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សភ្ញៀវទេសចរទាំងអស់ដែលមានបំណងចង់ឡើងទៅកំសាន្តនៅតំបន់ភ្នំខ្នងផ្សារ សូមធ្វើការចុះឈ្មោះ នៅការិយាល័យឧទ្យានជាតិជួរភ្នំក្រវ៉ាញ ស្ថិតនៅក្នុងភូមិកោះ ឃុំតាសាល ស្រុកឱរ៉ាល់ ហើយអាចទំនាក់ទំនងរក ប្រជាសហគមន៍ ស្ថិតនៅភូមិតាំងបំពង់ ឃុំតាសាលដែលមានបម្រើសេវាដូចជា អ្នកនាំផ្លូវ ដឹកជញ្ជូនសម្ភារ រៀបចំ ម្ហូបអាហារ និងកន្លែងស្នាក់នៅ។ រាល់មធ្យោបាយធ្វើដំណើរត្រូវរក្សាទុកនៅការិយាល័យឧទ្យានជាតិជួរភ្នំក្រវ៉ាញ ឬនៅតាមផ្ទះប្រជាសហគមន៍។
រដ្ឋបាលស្រុកឱរ៉ាល់ សង្ឃឹមយ៉ាងមុតមាំថាបងប្អូនភ្ញៀវទេសចរទាំងអស់នឹងចូលរួមអនុវត្តសេចក្តីជូន ដំណឹងខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់៕
ប្រភព៖ រដ្ឋបាលស្រុកឱរ៉ាល់
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]