ភ្នំពេញ៖ ក្រោយពីបានធ្វើកិច្ចពិភាក្សាដេញដោល លើជនជាប់ចោទ ភាគីពាក់ព័ន្ឋ និងបានពិនិត្យភស្តុតាង អង្គហេតុ និងអង្គច្បាប់ ចៅក្រមជំនុំជម្រះបានប្រកាសជាសាធារណៈនូវសាលក្រមព្រហ្មទណ្ឌលេខ ១៨១៥ «ភ» នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ បានសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ហ្វូ ចុងហ័រ (FU ZHONGHUA) ភេទប្រុស អាយុ ៣៨ឆ្នាំ ដាក់ពន្ធនាគារកំណត់ ០២ (ពីរ) ឆ្នាំ ដោយទោសត្រូវអនុវត្តក្នុងពន្ធនាគាររយៈពេល ០៦ (ប្រាំមួយ) ខែ ទោសនៅសល់ពីនេះឱ្យព្យួរការអនុវត្តធម្មតា ពីបទបើកបរដោយធ្វេសប្រហែសបណ្តាលឱ្យស្លាប់អ្នកដទៃ និងបទរត់គេចខ្លួន ប្រព្រឹត្តនៅលើមហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោស តាមមាត្រា ៨៥ កថាខណ្ឌទី២ ចំណុច ខ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា ៥៤៣ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ថា ចំពោះករណីចរាចរណ៍ សាលាដំបូងរាជធានីភ្នំពេញប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ជាពិសេសគឺការផ្តន្ទាទោសដាក់ ពន្ធនាគារ បើទោះបីជាករណីនេះ មានការសម្រុះសម្រួលសងសំណង និងការដកពាក្យបណ្តឹងពីដើមបណ្តឹង រដ្ឋប្បវេណីក៏ដោយ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភព៖ លោក Sorn Sopheak-ស៊ន សុភក្រ្ត

សេចក្តីជូនដំណឹង
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]