បរទេស៖ តារាចម្រៀង លោក Justin Bieber និងភរិយា Hailey Bieber ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានប្រកាសថា ពួកគេត្រៀមស្វាគមន៍កូនដំបូង។ ជាពិសេស ខណៈពេលដែលកំពុងត្រេកអរនឹងការមានសមាជិកថ្មី ប្រភព Page Six បានរាយការណ៍ថា តារាចម្រៀងស្រី Selena Gomez ដែលជាអតីតគូស្នេហ៍របស់តារាចម្រៀង លោក Justin ក៏បានបង្ហាញសកម្មភាពមួយ និងបានទាក់ទាញការចាប់អារម្មណ៍ នៅលើបណ្តាញសង្គម ផងដែរ។
តាមរយៈប្រភពព័ត៌មានបានបង្ហាញថា តារាចម្រៀងស្រី Selena Gomez បានបង្ហាញពីទំនាក់ទំនងស្នេហាដ៏ផ្អែមល្ហែមរបស់ខ្លួន ជាមួយនឹងគូស្នេហ៍ លោក Benny Blanco ភ្លាមៗ បន្ទាប់ពី លោក Justin បញ្ជាក់ពីការមានផ្ទៃពោះរបស់ភរិយា។ ជាពិសេស តារាចម្រៀងស្រីរូបនេះ បានបង្ហោះពីពេលដែលនាងបានកាន់ដៃគូស្នេហ៍ យ៉ាងតឹងណែន នៅលើទំព័រផ្ទាល់ខ្លួន ទៀតផង។
ជាមួយគ្នានេះដែរ Selena ក៏បានបង្ហោះរូបថតមិត្តប្រុស ដើម្បីផ្សព្វផ្សាយគម្រោងថ្មីរបស់ Benny Blanco។ ហើយ ចំពោះសកម្មភាពបែបនេះ របស់ Selena Gomez បានបណ្តាលឱ្យមានការពិភាក្សាគ្នា ពេញបណ្តាញសង្គម រហូតដល់មានមនុស្សជាច្រើនបានគិតថា តារាស្រីរូបនេះ កំពុងប្រកួតប្រជែងជាមួយគូស្នេហ៍ Justin និង Hailey យ៉ាងសប្បាយរីករាយ។ ខណៈ ទន្ទឹមនឹងនោះ ក៏មានមតិជាច្រើនទៀតបានលើកឡើងថា ទង្វើរបស់ Selena បានបញ្ជាក់ពីអារម្មណ៍របស់នាងចំពោះ Benny Blanco និងបង្កប់អត្ថន័យថា នាង និង Justin ពេលនេះ គឺមានសុភមង្គលរៀងខ្លួន ហើយលែងទាក់ទងគ្នាទៀតហើយ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]