កម្សាន្ត៖ ថ្មីៗនេះ តារាសម្ដែង លោក Jet Li និងភរិយា ដែលជាអតីតតារាសម្តែង Nina Li Chi បានបង្ហាញពីរូបថត ជាមួយនឹងក្រុមអ្នកធ្វើធម្មយាត្រាពុទ្ធសាសនា ពេលត្រឡប់ទៅប្រទេសនេប៉ាល់។

Jet Li 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈប្រភព Sinchew បានបង្ហាញឲ្យដឹងថា គូស្វាមីភរិយាមួយគូនេះ បានថតរូបពេលធ្វើធម្មយាត្រាជាមួយកូនស្រីរបស់ពួកគេ នៅប្រទេសនេប៉ាល់។ ពួកគេទាំងអស់គ្នា ជ្រើសរើសសំលៀកបំពាក់ធម្មតាបែបពណ៌ងងឹតយ៉ាងសាមញ្ញ។ ជាពិសេស ក្នុងវ័យ៦២ឆ្នាំ ភរិយារបស់ លោក Jet Li បានបង្ហាញសម្រស់យ៉ាងច្បាស់ លេងស្ទាយ៍សក់​ខ្លី និង​មាន​កាយសម្បទា​មាំមួន។

Jet Li និង ភរិយា

គ្រួសារទាំងមូលរបស់ តារាសម្ដែង លោក Jet Li ជាអ្នកគោរពបូជា ឧស្សាហ៍តមអាហារ ដើរធម្មយាត្រា និងរក្សាជីវិតឯកជន។ ជារឿយៗពួកគេចូលរួមក្នុងពិធីសាសនាធំៗ ហើយបង្ហាញខ្លួននៅក្នុងសកម្មភាពសាសនាជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះ នៅលើបណ្តាញសង្គម ទស្សនិកជន បានសម្តែងការកោតសរសើរចំពោះសេចក្តីស្រលាញ់របស់ពួកគេ ព្រោះអ្នកទាំងពីរមិនត្រឹមតែចុះសម្រុងគ្នា ក្នុងអាពាហ៍ពិពាហ៍ប៉ុណ្ណោះទេ ថែមទាំងមានជំនឿលើព្រះពុទ្ធសាសនាដូចគ្នា ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Jet Li
Jet Li 
Jet Li 
Jet Li 
Jet Li និង ភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]