កូរ៉េខាងត្បូង៖ ប្រិយមិត្តដែលគាំទ្រវិស័យចម្រៀង KPOP ប្រាកដជាបានស្គាល់ហើយថា HyunA គឺជាតារាចម្រៀងពូកែរ៉េបម្នាក់ ដែលធ្លាប់ទទួលបានប្រជាប្រិយភាពខ្លាំង និងល្បីដោយសារបទ "Change" ហើយនាងក៏ជាអតីតសមាជិកក្រុម 4minutes ផងដែរ។

 HyunA 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែថ្មីៗនេះ កេរ្តិ៍ឈ្មោះរបស់នាង ហាក់ដុនដាបជាខ្លាំងក្រោយប្រកាសមានទំនាក់ទំនងគ្នាជាមួយនឹង តារាប្រុស Yong Jun Hyung ដែលធ្លាប់ជាសមាជិករបស់ក្រុម B2ST / Highlight ដោយសារតែតារាប្រុសរូបនេះធ្លាប់ជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវក្លិប Burning Sun ។

 HyunA​ និង Junhyung 

បើទោះបីជាតារាប្រុសរូបនេះចូលសិល្បៈនិងបានសុំទោសហើយក្ដី តែប្រជាជនកូរ៉េក៏ដូចជាអ្នកគាំទ្រនៅតែមិនពេញចិត្តព្រោះគេជាសមាជិកម្នាក់ក្នុងក្រុមជជែក Group Chat ដែលបានថតវីដេអូមិនសមរម្យរបស់មនុស្សស្រីនៅក្នុងក្លឹបដោយគ្មានការអនុញ្ញាត។

 HyunA 

ដូច្នេះហើយទើប HyunA ត្រូវបានអ្នកគាំទ្រតោះតើយដាក់ដោយជាក់ស្ដែង ក្រោយចេញអាល់ប៊ុមថ្មីមានឈ្មោះថា "Attitude" គឺការលក់អាល់ប៊ុមបានធ្លាក់ចុះជាខ្លាំងសម្រាប់រយៈពេលជិតមួយសប្តាហ៍មកនេះ។

យោងតាម Korean Sales បានឲ្យដឹងថា ថ្ងៃទី១ នាងលក់បាន ១,០៤០៥ អាល់ប៊ុម, ថ្ងៃទី២លក់បាន ២,៣១៥ អាល់ប៊ុម, ថ្ងៃទី៣លក់បាន ៥អាល់ប៊ុម, ថ្ងៃទី៤លក់បាន ៨អាល់ប៊ុម, ថ្ងៃទី៥លក់បាន ១៩អាល់ប៊ុម និងថ្ងៃទី៦លក់បាន ៤៨៤ អាល់ប៊ុម។

 HyunA 

គេសង្កេតឃើញថាការលក់នាថ្ងៃទី៣និងទី៤ ពិតជាមិនគួរឲ្យជឿដោយលក់បានតែ ៥ និង ៨អាល់ប៊ុមប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលជាតួលេខមួយធ្លាក់ចុះខ្លាំង ដែលធ្វើឲ្យមានគេសើចចំអកនាង ថា មកពីនាងទាក់ទងបុរសដែលធ្លាប់ប្រមាថលើមនុស្សស្រី ទើបគ្មានអ្នកគាំទ្រចាំគាំទ្រទៀត៕  

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]