កម្សាន្ត៖ តារាចម្រៀង Jennifer Lopez និងកូនស្រីវ័យ ១៦ ឆ្នាំ Emme បានទៅទស្សនាសារមន្ទីរ Louvre កាលពីថ្ងៃទី ៩ ខែឧសភា ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់រដ្ឋធានី ប្រទេសបារាំង។
ម្តាយនិងកូនស្រីមួយគូនេះ ត្រូវបានគេឃើញកាន់ដៃគ្នា យ៉ាងស្និទ្ធស្នាល និងញញឹមយ៉ាងភ្លឺស្វាង ពេលពួកគេ ដើរនៅខាងក្រៅសារមន្ទីរ។ តាមរយៈរូបភាពដែលបានបង្ហាញឡើង Jennifer Lopez បានតុបតែងខ្លួន ស្លៀកខោខូវប៊យ អាវស និងអាវក្រៅវែង ដៃកាន់កាបូបម៉ាកល្បី និងបានជ្រើសរើសស្បែកជើងប៉ាតាសម្រាប់ដំណើរកម្សាន្តដ៏ងាយស្រួល ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតារាចម្រៀងស្រី Jennifer Lopez និងកូនស្រី Emme ក៏បានដើរលេង នៅទីក្រុងប៉ារីស បន្ទាប់មក ទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋានប្រណីតមួយកន្លែង។ ហើយព្រឹកឡើង ម្តាយនិងកូនស្រី បន្តដើរលេងដើរផ្សារជាមួយគ្នាយ៉ាងរីករាយ ខណៈដែលបងប្អូនប្រុសភ្លោះរបស់ Emme គឺ Max មិនបានមានវត្តមាន ក្នុងដំណើរកម្សាន្តនេះ នោះទេ។
គួររំឮកផងដែរថា តារាចម្រៀងស្រី Jennifer Lopez មានកូនពីរនាក់ជាមួយអតីតស្វាមី តារាចម្រៀង Marc Anthony ខណៈបច្ចុប្បន្ន កូនភ្លោះទាំងពីរនេះ បានរស់នៅជាមួយនឹង Jennifer និងស្វាមីថ្មីរបស់នាង គឺតារាសម្តែង Ben Affleck ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]