កូរ៉េខាងត្បូង៖ សមាជិក LISA របស់ BLACKPINK បន្តបង្ហាញភាពល្បីល្បាញរបស់នាងនៅលើវេទិការ Spotify ។ ជាមួយនឹងបទចម្រៀងទោលចំនួនពីរបទ ដែលមានចំណងជើងថា «Money» ហើយនិង «Lalisa»។

យ៉ាងណាមិញ ក្រោយពីចេញចម្រៀង បានជាច្រើនឆ្នាំ នាងទទួលបានកំណត់ត្រាគួរឱ្យកត់សម្គាល់ជាច្រើន ហើយបើយោងតាមការអាប់ដេតវេទិកាចុងក្រោយបង្អស់ តារាស្រីរូបនេះ បានបំបែកកំណត់ត្រាដែល IU ធ្លាប់កាន់កាប់ពីមុនមកថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពដដែលបានបញ្ជាក់ថា តារាស្រីកើតឆ្នាំ ១៩៩៧ រូបនេះ បានឈានដល់អ្នកតាមដាន ៧,០០៧,១៥៨ នាក់នៅលើ Spotify ដែលបានក្លាយជាសិល្បករ K-Pop ស្រីលឿនបំផុត ដើម្បីឈានដល់តួលេខនេះនៅក្នុងប្រវត្តិសាស្រ្តរបស់វេទិកាមួយនេះតែម្តង៕

ប្រភព៖ Allkpop

LISA
LISA
LISA
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]