កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ១២ ខែឧសភា របាយការណ៍ប្រាក់ចំណូលត្រីមាសទី ១ ឆ្នាំនេះរបស់ផលិតកម្មតន្រ្តីដ៏ធំទាំង ៤ បានចេញតួលេខ ហើយបានឲ្យ អ្នកនិយមលេងអ៉ីនធឺណែតបានចាប់ផ្តើមនិយាយអំពីផ្នែកហិរញ្ញវត្ថុរបស់ពួកគេ។

យោងតាមរបាយការណ៍ HYBE Labels ទទួលបានប្រាក់ចំណូលច្រើនជាងគេ បន្ទាប់មកគឺ SM Entertainment នាំមុខ JYP Entertainment និង YG Entertainment ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពដដែលបានបញ្ជាក់ថា HYBE រកចំណូលបានបាន ៣៦០.៩ ពាន់លានវ៉ុន ខណៈ SM រកចំណូលបានបាន ២២០ ពាន់លានវ៉ុន JYP ១៣៦.៥ ពាន់លានវ៉ុន ហើយ YG រាយការណ៍ ៨៧.៣ ពាន់លានវ៉ុន។

ប៉ុន្តែនៅពេលពិនិត្យមើលប្រតិបត្តិការ និងប្រាក់ចំណេញសុទ្ធរបស់ពួកគេ JYP Entertainment មានប្រតិបត្តិការ និងប្រាក់ចំណេញសុទ្ធច្រើនជាងគេ បន្ទាប់មកគឺ SM Entertainment, HYBE Labels និង YG Entertainment ។ ប្រាក់ចំណេញសុទ្ធមានន័យថាផលបូកនៃប្រាក់ចំណេញប្រតិបត្តិការ និងប្រាក់ចំណូលផ្សេងទៀតតិចជាងពន្ធ៕

ប្រភព៖ Allkpop

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]