កូរ៉េខាងត្បូង៖ ពិតណាស់ ទោះសមាជិកទាំង៤របស់ BLACKPINK សម្រេចចិត្តមិនបន្តកុងត្រាថ្មីជាមួយនឹងផលិតកម្ម YG Entertainment ក្ដីក៏សកម្មភាពជាក្រុមរបស់ពួកគេនៅតែរក្សាក្រោមផលិតកម្មនេះដដែល។
យ៉ាងណាមិញ ក្រោយចេញបទ Shut Down រួចមក BLACKPINK ក៏បានបំបែកគ្នាទៅផ្ដោតលើសកម្មភាពទោលរៀងៗខ្លួន តែថ្មីៗនេះ មានតម្រុយមួយអាចបញ្ជាក់ថាសមាជិកទាំង៤អាចនឹងកំពុងថតអ្វីមួយជុំគ្នានៅកូរ៉េ។
ជាក់ស្ដែងយោងតាមការបង្ហោះរូបភាពរបស់លោក Choi Yujin ដែលជាអ្នកដឹកនាំថតរបស់ពួកគេ គឺលោកបាននៅជាមួយក្រុមការងារថតនៅកណ្ដាលភ្លៀងធ្លាក់ ដោយក្នុងនោះមានអ្នកផាត់មុខរបស់ BLACKPINK គឺMaeng ក៏បានបង្ហោះរូបភាពថានាងកំពុងនៅកន្លែងថតផងដែរ ខណៈដែលក្រុមការងារផ្សេងៗក៏បានបង្ហោះរូបភាពពីការថតនៅកណ្ដាលភ្លៀងធ្លាក់នេះដូចគ្នា។
ដូច្នេះហើយទើបអ្នកគាំទ្រសង្ស័យថា អាចនឹងមានការថតអ្វីមួយសម្រាប់សមាជិកទាំង៤ តែយ៉ាងណាមិញ យើងនឹងចាំតាមដានបន្តទៀត៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]