បារាំង៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា តាំងពីតារាចម្រៀងផប Taylor Swift ទាក់ទងគ្នាជាមួយនឹងកីឡាករបាល់ឱប Travis Kelce មកគឺពួកគេតែងតែចេញមកគាំទ្រលើកទឹកចិត្តគ្នាទៅវិញទៅមក មិនថានៅទីលានប្រកួត ឬនៅក្នុងសាលប្រគុំតន្ត្រីទេ។

Taylor Swift និង Travis Kelce
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីយប់ថ្ងៃទី១២ខែឧសភាកន្លងទៅនេះ Travis Kelce ត្រូវបានប្រទះឃើញស្រែកហ៊ោអបអរមិត្តស្រី Taylor ដែលកំពុងសម្ដែងនៅលើឆាកតន្ត្រី ក្នុងការប្រគុំតន្ត្រី "The Eras Tour" នៅឯទីក្រុងប៉ារីស ប្រទេសបារាំង។

Taylor Swift សម្ដែងនៅលើឆាកតន្ត្រី ក្នុងការប្រគុំតន្ត្រី "The Eras Tour" នៅឯទីក្រុងប៉ារីស ប្រទេសបារាំង

Travis បានច្រៀងតាមនូវបទ "Lover" ដែលជាបទផ្អែមល្ហែមរៀបរាប់ពីស្នេហាជ្រាលជ្រៅនារីម្នាក់ទៅលើបុរសជាសង្សារ ខណៈដែលរូបគេក៏បានមកជាមួយនឹង Gigi Hadid និងមិត្តប្រុសរបស់នាង Bradley Cooper ផងដែរ។ ទង្វើរបស់ Travis Kelce បានធ្វើឲ្យអ្នកគាំទ្រមានការរំភើបខ្លាំង ព្រោះតារាប្រុសម្នាក់នេះតែងតែបង្ហាញក្ដីស្រលាញ់ក៏ដូចជាគាំទ្រមិត្តស្រីចេញមុខចេញមាត់ជានិច្ច៕  

Taylor Swift និង Travis Kelce
Taylor Swift និង Travis Kelce
Taylor Swift និង Travis Kelce
 Travis Kelce នៅ​​ការប្រគុំ​​តន្ត្រីរបស់ Taylor
 Travis Kelce នៅ​​ការប្រគុំ​​តន្ត្រីរបស់ Taylor
 Travis Kelce នៅ​​ការប្រគុំ​​តន្ត្រីរបស់ Taylor
 Travis Kelce នៅ​​ការប្រគុំ​​តន្ត្រីរបស់ Taylor
 Travis Kelce នៅ​​ការប្រគុំ​​តន្ត្រីរបស់ Taylor

ប្រភព៖: pagesix

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]