កម្សាន្ត៖ អតីតស្វាមីរបស់ អ្នកនាង Barbie Hsu ដែលគេស្គាល់ក្នុងនាមជា "សាន់ឆាយ" ក្នុងរឿង F4 របស់តៃវ៉ាន់ គឺលោក Wang Xiaofei ត្រូវបានអ្នកលេងបណ្ដាញសង្គមនាំគ្នារិះគន់មិនសំចៃមាត់។

អ្នកនាង Barbie Hsu និងលោក  Wang Xiaofei
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Xiaofei ដែលមានពាក្យចចាមអារ៉ាមថាបានក្បត់នឹងភរិយាខ្លួនឯង នៅអំឡុងពេលទាក់ទងគ្នាជាស្វាមីភរិយានោះ គឺកំពុងតែមានបញ្ហារកាំរកូសផ្នែកផ្លូវច្បាប់ជាមួយអ្នកនាង Barbie Hsu នៅឯតុលាការ ខណៈដែលលោកក៏បានបើកបង្ហាញមុខមាត់របស់គូដណ្ដឹងថ្មី ត្រៀមរៀបការជាមួយគ្នាផងដែរ។

អ្នកនាង Barbie Hsu និងលោក Wang Xiaofei

ថ្មីៗនេះ ការបង្ហាញខ្លួនរបស់លោក ស្ថានីយ៍ប៉ូលិសក្រុងតៃប៉ិ បានទាញយកការចាប់អារម្មណបែបអវិជ្ជមានពីអ្នកលេងបណ្ដាញសង្គម ក្រោយឃើញថាលោកបានពាក់អាវដូចតារាប្រុស Kim So Hyun ពេលសម្ដែងរឿង "Queen of Tears" នៅភាគទី៦។

តារាប្រុស Kim So Hyun

អាវនេះគឺច្នៃដោយម៉ាកយីហោ " BERLUTI" ដែលមានតម្លៃជាង៧០០០ដុល្លារឯណោះដែលទោះអាវនេះថ្លៃមែន តែអ្នកលេងបណ្ដាញសង្គមនៅតែរិះគន់ Wang Xiaofei ថាស្លៀកមិនសង្ហាដូច Kim So Hyun ទេ៕  

តារាប្រុស Kim So Hyunពាក់អាវដូច So Hyun
តារាប្រុស Kim So Hyun
Wang Xiaofei និងតារាប្រុស Kim So Hyun
រូបភាព

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]