តាកែវ៖ កម្ពុជា បានរៀបចំពិធីប្រគល់-ទទួល សត្វដំរីមួយគូ ដែលជាអំណោយរបស់រដ្ឋាភិបាលឡាវ នៅឧទ្យានសួនសត្វ «ភ្នំតាម៉ៅ» នៅខេត្តតាកែវ នេះបើតាមការចុះផ្សាយរបស់ គេហទំព័រផ្លូវការរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១២ ខែខែឧសភា ឆ្នាំ២០២៤ ម្សិលមិញនេះ។
ក្នុងអង្គពិធីមួយនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Linkham DOUANGSAVANH រដ្ឋមន្ត្រីក្រសួងកសិកម្ម និងព្រៃឈើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ អញ្ជើញជាអធិបតី និងចុះហត្ថលេខា ស្តីពីការប្រគល់ និងទទួល សត្វដំរី មួយគូ ដែលជាអំណោយរបស់រដ្ឋាភិបាលឡាវ ជូនមកកម្ពុជា នាព្រឹកថ្ងៃ១២ ខែឧសភា ឆ្នាំ២០២៤ នៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម “ភ្នំតាម៉ៅ” ស្ថិតនៅស្រុកបាទី ខេត្តតាកែវដូច្នេះផងដែរ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភព៖ ក្រសួងព័ត៌មាន
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]