នារសៀលថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៤ ក្រុមហ៊ុនទេសចរណ៍វេជ្ជសាស្រ្ត GHNT Service នៅកម្ពុជា សហការជាមួយមន្ទីរពេទ្យជាដៃគូប្រចាំប្រទេសថៃ បានរៀបចំកម្មវិធីផ្តល់ការពិគ្រោះយោបល់ដោយឥតគិតថ្លៃជូនអ្នកជម្ងឺដែលមានបញ្ហាផ្នែកឆ្អឹងជាពិសេសគឺជង្គង់ និង ស្មា នៅឯមន្ទីរសម្រាកព្យាបាល និងសម្ភព សុខាសា ឡងជីវិធី ដោយមានវត្តមានលោកវេជ្ជបណ្ឌិតឯកទេសឆ្អឹងដ៏ល្អបំផុតពីប្រទេសថៃ Dr. Worapoj Honglerspipop ជាអ្នកផ្តល់ការប្រឹក្សាផ្ទាល់ផងដែរ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

លើសពីនេះទៀត ក្រុមហ៊ុន GHNT និង BNH Hospital ក៏បានរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងមួយក្រោមប្រធានបទ “Exploring Surgical and Non-surgical to Knee Treatment” ដែលធ្វើបទបង្ហាញពីលោកវេជ្ជបណ្ឌិត Dr. Worapoj Honglerspipop ប្រចាំមន្ទីរពេទ្យ BNH Hospital។

រូបភាព
រូបភាព

នៅក្នុងថ្ងៃនោះភ្ញៀវកិត្តិយសជាច្រើនរូប បានអញ្ជើញចូលរួមទទួលយកបទពិសោធន៍ដ៏ល្អក្នុងការស្វែងយល់អំពីការវះកាត់ និងមិនវះកាត់ លើការព្យាបាលជង្គង់ក្នុងយុគសម័យទំនើប ដោយយកចិត្តទុកដាក់ និងចំណេះដឹងបន្ថែមទៀតពាក់ព័ន្ធនឹងប្រវត្តិ និងសេវាកម្មជឿនលឿនរបស់មន្ទីរពេទ្យ។

រូបភាព
រូបភាព
រូបភាព

សូមជម្រាបជូនថា ក្រុមហ៊ុនទេសចរណ៍វេជ្ជសាស្រ្ត GHNT ជាក្រុមហ៊ុនបង្កើតថ្មីនៅកម្ពុជា ដែលផ្តល់សេវាកម្មជូនអតិថិជនរួមមាន៖

•  ការរៀបចំការណាត់ជួបជាមួយវេជ្ជបណ្ឌិត សម្រាប់ធ្វើការពិគ្រោះយោបល់

•  ការរៀបចំយន្តហោះសង្គ្រោះបន្ទាន់ និងរថយន្តសង្គ្រោះបន្ទាន់

•  ការផ្តល់ជំនួយដល់អ្នកជម្ងឺ និងសេវាកម្មអាទិភាពផ្សេងៗ

•  ការរៀបចំការពិគ្រោះយោបល់ពីចម្ងាយ

•  ការជួយក្នុងការស្នើសុំវីសាសម្រាប់ព្យាបាលជម្ងឺ

•  ការរៀបចំកន្លែងស្នាក់នៅ នៅមន្ទីរពេទ្យ

•  ការរៀបចំសំបុត្រយន្តហោះ ការរៀបចំឡានដើម្បីទទួលទៅមន្ទីរពេទ្យ និងដាក់ចុះ ការរៀបចំអ្នកបកប្រែ

•  ការរៀបចំផែនការនៃការព្យាបាល និងផ្តល់ជូននូវប្រវត្តិរូបរបស់វេជ្ជបណ្ឌិត

ប្រទេសគោលដៅ មាន៖ ថៃ កូរ៉េ តួគី អារ៉ាប់ មានឌូបៃ ជាដើម។

មន្ទីរពេទ្យសាជីវកម្មរបស់ GHNT ទាំងអស់ត្រូវបានបញ្ជាក់ដោយគណៈកម្មការចម្រុះអន្តរជាតិ Joint Commission International ហៅកាត់ថា JCI។ ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន GHNT Service Co. ltd. លោកអ្នកអាចទំនាក់ទំនងទៅកាន់

លេខទូរស័ព្ទ៖ +855(23) 881 331      

អ៊ីម៊ែល៖ [email protected]      

ឬគេហទំព័រ៖ www.ghntservice.com

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]