ភ្នំពេញ ៖ ដើម្បីជាការបង្ហាញនូវ ឆន្ទៈនៃការគាំទ្រសហគមន៍ក្នុង​​ឪកាស​អបអរ ទិវាអ្នកម្តាយនេះ Marum Estate និង Angkor Art Gallery មានមោទនភាពក្នុងការរៀបចំកម្មវិធី "Save Mommy" គាំទ្រមាតា ដែលជាការតាំងពិព័ណ៌ស្នាដៃសិល្បៈសប្បុរសធម៌ ក្នុងគោលបំណងលើកកម្ពស់ដល់ស្ត្រី តាមរយៈស្នាដៃសិល្បៈ និងផ្តល់ការគាំទ្រដល់ជនរងគ្រោះ ដោយសារអំពើហិង្សា។ 

Ms Chou Mengly - Marum Estate Representative 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីនេះរៀប​ចំ​ឡើងនៅថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៤ នៅកន្លែងតាំងបង្ហាញគម្រោង Marum Estate ហើយព្រឹត្តិការណ៍នេះ រួមបញ្ចូលគ្នានូវការបង្ហាញស្នាដៃសិល្បៈជាមួយនឹងសប្បុរសធម៌ ដើម្បីអបអរអត្ថន័យនៃភាពជាម្តាយ និងភាពអត់ធន់របស់ស្ត្រី។ រយៈពេលនៃការតាំងពិព័រណ៌នេះ នឹងដំណើរការរយៈពេលបីខែ ដោយមានការដាក់បង្ហាញស្នាដៃសិល្បៈជាបន្តបន្ទាប់ ចាប់ផ្តើមពីថ្ងៃទី ១២ ខែឧសភា ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នៅ Marum Estate Showroom ដែលមានទៅតាំងស្ថិតនៅក្នុង The Point Community Mall

Marum Estate ប្តេជ្ញាប្រើប្រាស់ធនធានរបស់ខ្លួន ដើម្បីប្រយោជន៍សង្គម ដោយផ្តោតលើការផ្តល់ឥទ្ធិពលជាវិជ្ជមានដល់សហគមន៍។ ការនាំមកជូននូវកម្មវិធី "Save Mommy" គូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ខ្លួនក្នុងការផ្តល់ត្រឡប់ទៅសង្គម និងគាំទ្របុព្វហេតុសំខាន់ៗដែលការពារ និងលើកកម្ពស់ស្ត្រី។ កិច្ចសហការជាមួយ Angkor Art Gallery នេះឆ្លុះបញ្ចាំងពីស្មារតីរួមរបស់ Marum Estate ក្នុងទំនួលខុសត្រូវសាជីវកម្ម គោលបំណងជំរុញបរិយាកាសគាំទ្រ ដែលសិល្បៈ និងសប្បុរសធម៌ប្រសព្វគ្នា ដើម្បីធ្វើឱ្យមានភាពផ្លាស់ប្តូរជាវិជ្ជមានក្នុងជីវិតរបស់ស្ត្រី និងគ្រួសាររបស់ពួកគេ។

ស្នាដៃសិល្បៈដែលបានដាក់លក់ នៅក្នុងព្រឹត្តិការណ៍សប្បុរសធម៌ “គាំទ្រមាតា”

ការតាំងពិព័រណ៍នេះ នឹងរួមមានវត្តមានវាគ្មិនកិត្តិយសពិសេសៗ និងការបង្ហាញស្នាដៃសិល្បៈដោយផ្ទាល់ ដើម្បីជាការបង្កើនបទពិសោធន៍សម្រាប់អ្នកចូលរួម ក៏ដូចជាបង្កើនការយល់ដឹងអំពីបញ្ហាសំខាន់ៗដែលស្ត្រីជាច្រើនកំពុងប្រឈមមុខនាពេលបច្ចុប្បន្ននេះ។

ថវិកាដែលរៃអង្គាសបានពីការតាំងពិព័ណ៌សិល្បៈនេះ នឹងផ្តល់ធនធានសំខាន់ៗដល់ស្ត្រី និងកុមារីដែលរួចរស់ជីវិតពីអំពើហិង្សាក្នុងគ្រួសារ ការរំលោភបំពានផ្លូវភេទ និងការជួញដូរ ដែលកំពុងស្នាក់នៅក្នុង មណ្ឌលវិបត្តិស្ត្រីកម្ពុជា នៅខេត្តបន្ទាយមានជ័យ។ ថវិកានេះនឹងជួយផ្តល់សេវាសំខាន់ៗដូចជា ជំនួយផ្នែកច្បាប់ ការប្រឹក្សាផ្លូវចិត្ត និងផ្តល់ជាទីជម្រកដើម្បីជួយពួកគេក្នុងការកសាងជីវិត និងទទួលបានឯករាជ្យភាពឡើងវិញ។

ស្នាដៃសិល្បៈដែលបានដាក់លក់ នៅក្នុងព្រឹត្តិការណ៍សប្បុរសធម៌ “គាំទ្រមាតា”

យើងសូមអញ្ជើញគ្រប់គ្នាមកចូលរួមជាមួយ Marum Estate និង Angkor Art Gallery ក្នុងការផ្តល់ឥទ្ធិពលជាវិជ្ជមានតាមរយៈព្រឹត្តិការណ៍ “គាំទ្រមាតា” នេះ។ ការចូលរួមរបស់អ្នកនឹងមិនត្រឹមតែអបអរសាទរទេពកោសល្យសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់បុព្វហេតុដែលគាំទ្រ និងលើកស្ទួយស្ត្រីក្នុងគ្រាដែលពួកគេត្រូវការការគាំទ្រ។

-----------------------------------------------------------------------------

អំពី Sir Stamford Raffles Group ( SSRG)

ជំរុញដោយទឹកចិត្តក្នុងការអភិវឌ្ឍអចលនទ្រព្យ លោក Ng Aung San និងលោកស្រី Phebe Len បានសហស្ថាបនា Sir Stamford Raffles Group (SSRG) ដែលមានទីស្នាក់ការកណ្តាលនៅក្នុងមជ្ឈមណ្ឌលទីក្រុងដ៏រីកចម្រើនរបស់ប្រទេសសិង្ហបុរី។ ការផ្តោតសំខាន់របស់ក្រុមហ៊ុននេះគឺនៅក្នុងការអភិវឌ្ឍគម្រោងអចលនទ្រព្យនៅក្នុងឧបទ្វីបឥណ្ឌូចិនដែលមានថាមពល និងប្រកបដោយជោគជ័យ។

ការប្តេជ្ញាចំពោះឧត្តមភាព៖

Sir Stamford Raffles Group ត្រូវបានជំរុញដោយការប្តេជ្ញាចិត្តចំពោះឧត្តមភាព ដឹកនាំដោយគោលការណ៍នៃការបង្កើតថ្មីជាយុទ្ធសាស្រ្ត ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងការបង្កើតតម្លៃសម្រាប់ដៃគូរពាក់ព័ន្ធ។ ជាមួយនឹងមូលដ្ឋានគ្រឹះនៃបទពិសោធន៍ចម្រុះជាច្រើនឆ្នាំ ក្រុមការងារនឹងត្រៀមខ្លួនក្នុងការរួមចំណែកយ៉ាងសំខាន់ក្នុងការរីកចម្រើន និងការផ្លាស់ប្តូរនៃទិដ្ឋភាពអចលនទ្រព្យនៅក្នុងឧបទ្វីបឥណ្ឌូចិន ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។

ចក្ខុវិស័យសម្រាប់អនាគត៖

Sir Stamford Raffles Group បន្តដំណើរដោយគិតគូរពីការបង្កើតអនាគតនៃអចលនទ្រព្យនៅក្នុងឧបទ្វីបឥណ្ឌូចិន ដោយបន្សល់ទុកនូវនិមិត្តសញ្ញានៅលើទឹកដី និងសហគមន៍។ ការយកចិត្តទុកដាក់របស់ក្រុមហ៊ុនចំពោះការបង្កើតថ្មី ការគិតជាយុទ្ធសាស្ត្រ និងការអនុវត្តប្រកបដោយនិរន្តរភាព នាំឱ្យក្រុមហ៊ុននេះក្លាយថាជាអ្នកដឹកនាំមួយក្នុងឧស្សាហកម្មអចលនទ្រព្យដែលកំពុងវិវឌ្ឍឥតឈប់ឈរ។

អំពី Angkor Art Gallery

វិចិត្រសាលសិល្បៈអង្គរ (Angkor Art Gallery) ភ្ជាប់បេតិកភណ្ឌវប្បធម៌របស់ប្រទេសកម្ពុជាជាមួយនឹងទស្សនិកជនទូទាំងពិភពលោកតាមរយៈវេទិកាឌីជីថល និងកន្លែងវិចិត្រសាលជាច្រើន។ ខណៈពេលដែលមានការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សិល្បៈខ្មែរទូទាំងពិភពលោក វិចិត្រសាលបានប្រើប្រាស់សិល្បៈដើម្បីពង្រឹងសហគមន៍ និងការផ្លាស់ប្តូរសង្គម ដោយធានាថាសិល្បៈនីមួយៗមានភាពខុសគ្នាជាក់ស្តែង។ នេះរួមបញ្ចូលទាំងការគាំទ្រកម្មវិធីអប់រំ គំនិតផ្តួចផ្តើមផ្នែកថែទាំសុខភាព និងការខិតខំប្រឹងប្រែងដើម្បីរក្សាកេរ្តិ៍ដំណែលវប្បធម៌តែមួយគត់របស់កម្ពុជា។ ស្វែងយល់បន្ថែមតាមរយៈ www.angkorartgallery.com ។

សម្រាប់ការសាកសួរព័ត៌មានបន្ថែម សូមទាក់ទង៖

Reth Meta

Sir Stamford Raffles (Cambodia) Co., Ltd.

ទូរស័ព្ទ: +855 12 699807

អ៊ីម៉េល: [email protected]

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]