បារាំង៖ មានរឿងគួរឲ្យតក់ស្លុតមួយបានកើតឡើង នៅក្នុងការប្រគុំតន្ត្រី "The Eras Tour" របស់តារាចម្រៀងផប Taylor Swift នៅឯកីឡដ្ឋាន Paris La Defense ស្ថិតនៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលធ្វើឲ្យអ្នកគាំទ្រទាំងឡាយមានការអាណិតអាសូរ ភិតភ័យ និងជ្រួលច្របល់ជាខ្លាំង។

Taylor Swift នៅក្នុងការប្រគុំតន្ត្រី "The Eras Tour" នៅឯទីក្រុងប៉ារីស
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ Taylor បានប្រគុំតន្ត្រី "The Eras Tour" ទី៨៧របស់នាងនៅឯទីក្រុងប៉ារីស ដែលធ្វើឡើងរយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី ៩, ១០, ១១ និង១២ ដែលនៅតែទទួលបានការជោគជ័យខ្លាំង ព្រោះមានអ្នកគាំទ្រទិញសំបុត្រភ្លូកទឹកភ្លូកទឹក។

អ្នកគាំទ្រនៅក្នុងការប្រគុំតន្ត្រី "The Eras Tour" នៅឯទីក្រុងប៉ារីស
Taylor Swift នៅក្នុងការប្រគុំតន្ត្រី "The Eras Tour" នៅឯទីក្រុងប៉ារីស

តែយ៉ាងណាមិញ គេសង្កេតឃើញថាអំឡុងពេលប្រគុំតន្ត្រីនោះ មានទារកម្នាក់ត្រូវទុកចោលឲ្យគេងនៅលើឥដ្ឋម្នាក់ឯង នៅទីតាំងដែលមនុស្សជាច្រើនបានឈរ ដែលក្លាយជារូបភាពមួយដ៏តក់ស្លុតនិងអាណិតអាសូរ ដោយទារកម្នាក់នេះបានដណ្ដប់អាវរងាពណ៌ស្វាយ ដេកក្នុងចំណោម​​ហ្វូងមនុស្សជាច្រើន។

Taylor Swift នៅក្នុងការប្រគុំតន្ត្រី "The Eras Tour" នៅឯទីក្រុងប៉ារីស
Taylor Swift នៅក្នុងការប្រគុំតន្ត្រី "The Eras Tour" នៅឯទីក្រុងប៉ារីស
Taylor Swift នៅក្នុងការប្រគុំតន្ត្រី "The Eras Tour" នៅឯទីក្រុងប៉ារីស
រូបភាព​​ក្មេងត្រូវ​ទុកចោល

ភ្លាមៗនោះ រូបភាពជាច្រើនបានចែកចាយពេញបណ្ដាញសង្គមដោយម្នាក់ៗបានបង្ហាញការខកចិត្ត និងតក់ស្លុត ដែលមានអ្នកយកទារកមកទុកនៅកន្លែងមនុស្សឈរកុះករដែលអាចបង្កហានិភ័យដូចជាអាចត្រូវគេជាន់ តែគេពុំបានបង្ហាញអត្តសញ្ញាណសាច់ញាតិដែលបានយកទារកម្នាក់នេះចូលក្នុងការប្រគុំតន្ត្រីនោះឡើយ៕  

ប្រភព៖: pagesix

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]