អាហ្វកានីស្ថាន៖ ទឹកជំនន់ភ្លាមៗ ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងបានបំផ្លិចបំផ្លាញភូមិនានានៅភាគខាងជើងប្រទេសអាហ្វកានីស្ថាន ដោយបានសម្លាប់មនុស្សចំនួន ៣១៥ នាក់ និងរបួសជាង ១.៦០០ នាក់ ហើយភ្នាក់ងារជំនួយបានព្រមានពីគ្រោះមហន្តរាយកាន់តែខ្លាំងឡើង នេះបើតាមប្រភពបរទេសបានចេញផ្សាយ។
តាមប្រភពខាងលើ ក្រសួងជនភៀសខ្លួនដែលគ្រប់គ្រងដោយពួកតាលីបង់បាននិយាយថា ផ្ទះរាប់ពាន់ខ្នងត្រូវបានខូចខាត ហើយសត្វចិញ្ចឹមត្រូវបានហូរតាមទឹក។ អង្គការមនុស្សធម៌បាននិយាយថា កន្លែងថែទាំសុខភាព និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជាប្រព័ន្ធផ្គត់ផ្គង់ទឹកត្រូវបានខូចខាតដោយទឹកជំនន់ ដោយផ្លូវថ្នល់ត្រូវស្រោបដោយដីភក់ព្រោះតែទឹកជំនន់បានហូរច្រោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាហ្វកានីស្ថាន ជាប្រទេសងាយរងគ្រោះនឹងគ្រោះធម្មជាតិ ហើយត្រូវបានអង្គការសហប្រជាជាតិ ចាត់ទុកជាប្រទេសមួយក្នុងចំណោមប្រទេស ដែលងាយរងគ្រោះបំផុតចំពោះការប្រែប្រួលអាកាសធាតុ។ វាបានប្រឈមមុខនឹងការខ្វះខាតជំនួយបន្ទាប់ពីពួកតាលីបង់បានចូលកាន់កាប់ ខណៈដែលកងកម្លាំងបរទេសបានដកខ្លួននៅឆ្នាំ ២០២១ ហើយជំនួយអភិវឌ្ឍន៍ដែលបង្កើតបានជាឆ្អឹងខ្នងនៃហិរញ្ញវត្ថុរបស់រដ្ឋាភិបាលត្រូវបានកាត់បន្ថយថែមទៀត៕
ប្រភព៖: straitstimes
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]