ថៃ៖ អាចនិយាយបានថា គឺជាគូស្វាមីភរិយាដ៏ផ្អែមល្ហែម របស់តារាស្រី Chompoo Araya និងស្វាមី អ្នកជំនួញលោក Nott Wisarut ដែលត្រូវបានអ្នកគាំទ្រជាច្រើន ចាត់ទុកថា ជាគូស្នេហ៍តារាគំរូ ពេលបានបង្ហាញពីក្ដីសុខ និងភាពរីករាយ បន្ទាប់ពីរួមរស់ជាមួយគ្នាជាង៩ឆ្នាំ និងមានកូនៗគួរឲ្យស្រលាញ់ចំនួន៣នាក់។
ថ្មីៗនេះ ស្វាមី របស់តារាស្រី Chompoo លោក Nott Wisarut បានធ្វើឱ្យនាងភ្ញាក់ផ្អើលក្នុងពិធីគម្រប់ខួបអាពាហ៍ពិពាហ៍ ៩ឆ្នាំរបស់ពួកគេ ជាមួយនឹងភួងផ្កាពណ៌ផ្កាឈូកដ៏ផ្អែមល្ហែម សម្រាប់ តារាស្រី Chompoo Araya ដែលមានការភ្ញាក់ផ្អើលកាន់តែខ្លាំង នៅពេលដែលនាងភ្លេចខួប រហូតដល់នាងបានបង្ហោះរូបភាពកាន់ផ្កា។
ទន្ទឹមនឹងនោះ លោក Nott ដែលជាស្វាមី ក៏បានបង្ហោះរូបភាពផ្អែមល្ហែមពីថ្ងៃមង្គលការ កាលពី ៩ ឆ្នាំមុន ដោយបានសង្កត់ធ្ងន់ថា ស្នេហា របស់ពួកគេទាំងពីរ នៅតែរឹងមាំខ្លាំង ពោរពេញដោយក្ដីសុខ ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]