កូរ៉េខាងត្បូង៖ ថ្មីៗនេះប្រិយមិត្តប្រាកដជាបានជ្រាប រវាងភាពរកាំរកូសរវាង លោកស្រី Min Hee Jin ដែលជា CEO របស់ ADOR និងលោក Bang Si Hyuk ជា CEO របស់ផលិតកម្មយក្ស HYBE ដែលមានភាគហ៊ុនធំនៅក្នុង ADOR ទាក់ទងទៅនឹងការបង្កើតក្រុមចម្រៀង ILLIT ។

NewJeans
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 ILLIT 

ក្នុងនោះលោកស្រី Hee Jin បានចោទ HYBE ថាបានបង្កើតក្រុម ILLIT នេះតាម Newjeans ជាក្រុមដែលខ្លួនខំបង្កើត ថែមទាំងចោទទៀតថា មិនថា Concept នៃបទចម្រៀង ការតុបតែងខ្លួនរបស់សមាជិក ឬក្បាច់រាំទេគឺសុទ្ធតែស្រដៀងនឹង NewJeans ខ្លាំង។

NewJeans
 ILLIT 

ការផ្ទុះទំនាស់នេះបានធ្វើឲ្យ អ្នកគាំទ្របានទៅវាយប្រហារ ក្រុមចម្រៀង ILLIT យ៉ាងដំណំ ដោយថ្មីៗនេះ វីដេអូមួយបានធ្វើឲ្យមហាជនអាណិតអាសូរ ILLIT ខ្លាំងបន្ទាប់ពីសមាជិក Wonhee ខំអង្គុយលុបការបញ្ចេញមតិអាក្រក់ៗនៅក្នុង Live របស់ពួកគេទាំងទឹកមុខមិនសូវស្រស់ស្រាយ។

 ILLIT 
 Wonhee

ភ្លាមៗបន្ទាប់ពីវីដេអូនោះត្រូវបានចែកចាយ អ្នកគាំទ្រវិស័យចម្រៀងកូរ៉េ KPOP នាំគ្នាអាណិតអាសូរដល់សមាជិកក្រុម ILLIT ទាំងអស់ដែលត្រូវត្រាមុខថាជា "អ្នកចម្លងតាម NewJeans" ៕  

រូបភាព Wonhee អង្គុយលុប Comment 

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]