បរទេស៖ តារាសម្តែង លោក Orlando Bloom បាននាំកូនស្រីតូចរបស់ខ្លួន ទៅកាន់ស្ទូឌីយ៉ូ American Idol ដើម្បីគាំទ្រម្តាយ និងរីករាយក្នុងការមើល តារាចម្រៀងស្រី Katy Perry ដែលបានតុបតែងខ្លួន ប្រែក្លាយទៅជាព្រះនាង។
នៅក្នុងឱកាសបុណ្យម្ដាយ កូនស្រីអាយុជិត ៤ ឆ្នាំរបស់ Katy Perry បានទៅជាមួយ Orlando ដើម្បីមើលកម្មវិធី American Idol របស់ Disney ខណៈដែលកូនស្រីតូចរូបនេះ បានពាក់រ៉ូបព្រះនាងដូចម្តាយរបស់ខ្លួន អង្គុយលើភ្លៅឪពុកដោយយកចិត្តទុកដាក់មើលការសម្តែង ហើយតែងតែញញឹម។
នៅពេលដែល Katy Perry បានតុបតែង ប្រែខ្លួនទៅជាព្រះនាង Cinderella ក្នុងសម្លៀកបំពាក់វេទមន្ត កាមេរ៉ាបានចាប់យករូបភាពរបស់ កូនស្រី និង Orlando កំពុងមើលយ៉ាងគួរឱ្យចាប់អារម្មណ៍ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]