អាមេរិក៖ Cher គឺជាតារាចម្រៀងអាមេរិក ដ៏ល្បីល្បាញ ព្រមទាំងជាបុគ្គលដ៏មានឥទ្ធិពលក្នុងវិស័យតន្ត្រីរបស់អាមេរិក ដែលមកទល់ពេលនេះ លោកស្រីមានអាយុ៧៧ឆ្នាំហើយ។

 Cher
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ ត្បិតថាអាយុរាងជ្រេមែនតែជីវិតរបស់ Cher គឺពោរពេញដោយភាពប្រណីតហ៊ឺហារ ហើយលោកស្រីក៏ពូកែស្លៀកពាក់ខោអាវស្អាតៗ លេងពណ៌សក់ធ្វើឲ្យមើលទៅនៅតែលេចធ្លោខ្លាំង។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ Cher បានបង្ហាញខ្លួនលើកម្រាលព្រំក្រហម ក្នុងកម្មវិធីសម្ពោធខ្សែភាពយន្ត "Bob Mackie: Naked Illusion" ដោយបានស្លៀករ៉ូបពណ៌ខ្មៅស៊ិចស៊ីធ្វើជាសាច់ក្រណាត់រឹប បញ្ចេញគល់ទ្រូង ពោះនិងភ្លៅ ពាក់ពីលើដោយធំវែងធ្វើពីស្បែកសត្វពណ៌ខ្មៅ។

 Cher

អ្វីដែលគេកត់សម្គាល់នោះគឺ ទោះមានវ័យ៧៧ឆ្នាំក្ដីតែសម្រស់របស់លោកស្រី Cher នៅតែមើលទៅក្មេងជាងវ័យជាមួយនឹងការតុបតែងមុខ ព្រមទាំងសក់មូរទឹករលក ទម្លាក់សក់សេះមកខាងមុខរបស់លោកស្រី៕  

 Cher
 រូបភាព​​​ថ្មីរបស់ Cher
 រូបភាព​​​ថ្មីរបស់ Cher
 រូបភាព​​​ថ្មីរបស់ Cher
 រូបភាព​​​ថ្មីរបស់ Cher

ប្រភព៖: pagesix

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]