សាំងហ្កាពួរ៖ Kim Ji Won គឺជាតារសម្ដែងស្រីកូរ៉េ ដែលកំពុងទទួលបានសន្ទស្សន៍នៃការគាំទ្រខ្លាំង បន្ទាប់ពីបានសម្ដែងជាមួយនឹងតារាប្រុស Kim So Hyun ក្នុងរឿង "Queen of Tears" ដែលជារឿងភាគមនោសញ្ចេតនាទទួលបានការគាំទ្រ យ៉ាងភ្លូកទឹកភ្លូកដី។
ភាពល្បីល្បាញរបស់រឿងភាគនេះ បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍តារាស្រី Kim Ji Won ខ្លាំងណាស់ ហើយថ្មីៗនេះ ពួកគេក៏បានសរសើរថា Ji Won ពិតជាស្រស់ស្អាតទាំងក្នុងរឿងនិងក្រៅរឿង ហើយការស្លៀកពាក់របស់នាងនៅខាងក្រៅក៏មើលទៅដូចតួអង្គខ្លួននៅក្នុងរឿង "Queen of Tears" ផងដែរ។
អំឡុងពេលចូលរួមកម្មវិធីបែបផ្ទាល់ខ្លួនមួយរបស់ក្រុមហ៊ុនគ្រឿងអលង្ការ Bvlgari ឈ្មោះថា Bulgari Allegra Chill & Sole រៀបចំឡើងនៅឯប្រទេសសាំងហ្កាពួរ ដែលក្នុងនោះនាងបានស្លៀករ៉ូបពណ៌ផ្កាឈូក ជារ៉ូបកអក្សរ V មានខ្សែរឹតត្រង់ចង្កេះ ជារ៉ូបដៃវែងប៉ោងៗ និងផាត់មុខស្រាលៗ ព្រមជាមួយការគាបសក់ខ្មៅរបស់នាងជាផ្នត់ទឹករលកធំៗ ធ្វើឲ្យមើលទៅពិតជាស្រស់ស្អាត ជះចំហាយបែបនារីអភិជន ដូចតួ Hong Hae In នៅក្នុងរឿង "Queen of Tears" អ៊ីចឹង៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]