មកដល់សប្ដាហ៍ទី៣ នៃវគ្គផ្សាយផ្ទាល់ Beat The Live នៃកម្មវិធីប្រឡងចម្រៀង Beat The Best រដូវកាលទី២នេះ មានបេក្ខជនសរុប ៥រូប ហើយដែលត្រូវចាកចេញពីកម្មវិធី ជាក់ស្ដែងកាលពីសប្ដាហ៍ទី១ បេក្ខជន ៣រូបត្រូវបានជម្រុះ ហើយសប្ដាហ៍ទី២ បេក្ខជន ២រូបទៀតក៏ត្រូវបានចាកចេញពីកម្មវិធីផងដែរ ។

យ៉ាងណាមិញ បេក្ខជនឆ្នើម ១០រូប បានឡើងមកប្រកួតយ៉ាងស្វិតស្វាញជាបន្តនៅវគ្គផ្សាយផ្តាល់សប្តាហ៍ទី៣នេះ ដោយបានជួបនឹងវិញ្ញាសារបទចម្រៀងមរតកដើម។ អាចរាប់ថានេះគឺជាវិញ្ញាសារដ៏លំបាកមួយ ព្រោះបទចម្រៀងមរតកដើមគឺពិតជាមិនងាយស្រួលក្នុងការបកស្រាយឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងចំណោមបេក្ខជនទាំងអស់ បេក្ខនារីវ័យ18ឆ្នាំ យ៉ាង ចាន់រតនា មិនត្រឹមតែធ្វើបានល្អក្នុងវិញ្ញាសារមួយនេះទេ គឺសំឡេងនិងការសម្តែងរបស់នាងបានទាញគណៈកម្មការ និងទស្សនិកជនដែលទស្សនាផ្ទាល់ឲ្យងើបទះដៃពេញស្ទូឌីយោតែម្តង។

បទចម្រៀងដ៏កម្សត់ ‘ទំនួញនាងបដាចា’ ត្រូវបានបេក្ខនារី យ៉ាង ចាន់រតនា លើកឡើងយកមកប្រឡងក្នុងសប្តាហ៍នេះ នាងបានជំនះដោយទឹកដមសំឡេងយ៉ាងពីរោះ ហើយថែមទាំងចូលតួច្រៀងផង ស្រក់ទឹកភ្នែកផង រហូតដល់ដេកដួលនូវឈុតចុងក្រោយ មើលឡើងភ្លឹកចូលតួតាម។

ជាមួយនឹងការបង្ហាញសមត្ថភាពដ៏អស្ចារ្យមួយនេះ ពិតជាមិនពិបាកនឹងធ្វើឲ្យបេក្ខនារីវ័យក្មេងម្នាក់នេះ ឲ្យអាចបន្តទៅសប្តាហ៍ក្រោយឡើយ។

គួរបញ្ជាក់ផងដែរថា ត្រឹមសប្ដាហ៍ទី៣នេះបានបញ្ចប់ គឺនៅសល់បេក្ខជនត្រឹមតែ ៨រូបចុងក្រោយតែប៉ុណ្ណោះនឹងត្រូវបន្តទៅវគ្គបន្ទាប់។

រង់ចាំទស្សនាទាំងអស់គ្នាកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក BEAT THE BEST រដូវកាលទី២ វគ្គ Beat The Live សប្តាហ៍ទី៤ ដែលសំបុត្រចូលទស្សនាអាចរកទិញបាននៅតាមទីតាំដែលបានកំណត់ឬក៏ទិញនៅទីតាំងផ្សាយផ្ទាល់ ស្ទូឌីយោទូរទស្សន៍ហង្សមាស HDTV ក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ជាន់ទី៤៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]