កូរ៉េខាងត្បូង៖ តារាចម្រៀងកូរ៉េខាងត្បូង Kim Ho Joong បច្ចុប្បន្នកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ប៉ូលីសពីបទសង្ស័យថាបានបុកហើយរត់ បន្ទាប់ពីជួបឧបទ្ទវហេតុបុកគ្នា ក្រោយវីដេអូ CCTV កំឡុងពេលគ្រោះថ្នាក់ត្រូវបានចែកចាយលើបណ្តាញសង្គម។
កាលពីថ្ងៃទី ១៤ ខែឧសភា ស្ថានីយ៍ប៉ូលីស Gangnam នៃទីក្រុងសេអ៊ូលបានរាយការណ៍មកថា Kim Ho Joong កំពុងត្រូវបានស៊ើបអង្កេតពីបទបុកនិងរត់។ លោកត្រូវបានចោទប្រកាន់ថាបានរត់គេចពីកន្លែងកើតហេតុ បន្ទាប់ពីបានបុកជាមួយរថយន្តតាក់ស៊ី ដែលធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នានៅលើផ្លូវក្នុងទីក្រុង Apgujeong-dong, Gangnam-gu នៅម៉ោងប្រហែល ១១:៤០ កាលពីយប់ថ្ងៃទី ០៩ ឧសភា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមានការបង្ហើបថា តំណាងម្នាក់គឺលោក A មកពីក្រុមហ៊ុនរបស់ Kim Ho Joong បានទៅប៉ុស្តិ៍ប៉ូលីសក្រោយពីកើតហេតុ ហើយបានសារភាពថា ជាអ្នកបើករថយន្តរបស់ Kim Ho Joong ។ ទោះបីជាដំបូង Kim Ho Joong បានបដិសេធការបើកបរនៅយប់នៃឧបទ្ទវហេតុក្នុងអំឡុងពេលសាកសួរប៉ូលីសក៏ដោយ ប៉ុន្តែក្រោយមករូបលោកបានសារភាពបន្ទាប់ពីប្រឈមនឹងសម្ពាធពីប៉ូលីស។
យោងតាមវីដេអូ CCTV ដែលទទួលបានដោយ JTBC បានឲ្យដឹងថា រថយន្ត SUV ប្រណីតពណ៌ស (Bentley Bentayga) ដែលកំពុងធ្វើដំណើរក្នុងគន្លងផ្លូវផ្ទុយគ្នា បានបុកជាមួយរថយន្តតាក់ស៊ី ដែលឈប់នៅត្រើយម្ខាង ខណៈកំពុងបើកបរត្រង់លើផ្លូវពីរគន្លង រថយន្តហាក់បីជាស្ទាក់ស្ទើរមួយសន្ទុះ មុនពេលសម្រេចចិត្ត បើករត់ចេញពីកន្លែងកើតហេតុ ។
បន្ថែមពីលើនេះ យោងតាម Channel A ប្រអប់ខ្មៅ (dashcam) នៅខាងក្នុងរថយន្តរបស់ Kim Ho Joong បានបាត់កាតមេម៉ូរី ដូច្នេះមិនមានវីដេអូដែលបានថតទុកទេ។ ប៉ូលីសគ្រោងនឹងធ្វើការស៊ើបអង្កេតបន្ថែមទៀតទាក់ទងនឹងវត្តមានរបស់កាតអង្គចងចាំប្រអប់ខ្មៅ និងថាតើ Kim Ho Joong បើកបរក្រោមឥទ្ធិពលសុរាឬអត់៕
ប្រភព៖ Allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]