ខេត្តកំពត៖ កាលពីយប់ថ្ងៃទី១៤ រំលងអាធ្រាត មានហេតុការណ៍ដ៏ហួសចិត្តមួយ បានធ្វើឲ្យមហាជនដែលលេងបណ្ដាញសង្គមនាំគ្នាចែករំលែកពេញហ្វេសប៊ុក ដោយយោងតាមការបង្ហោះនៅក្នុងគណនីរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត។
ជាមួយគ្នានេះដែរ ខាងស្នងការដ្ឋាននគរបាលខេត្តកំពត បានបង្ហោះរូបភាព ព្រមទាំងសរសេរសារបង្ហោះថា "យីក្មួយ ពូត្រួតពិនិត្យតាម camera សុវត្ថិភាពនៅកន្លែងសេះសមុទ្រ ស្មានតែក្មួយកំពុងធ្វើអ្វីនៅទូរភ្លើង! ពេលពូអោយកំលាំងអន្តរាគមន៏មកដល់ពួកក្មួយកំពុងសាកថ្មទូរសព្ទ័ហើយអង្គុយលេងហ្គេមយ៉ាងរំភើយ ។ 14.05.24"
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សករណីនេះ បានធ្វើឲ្យកម្លាំងសមត្ថកិច្ចមានការហួសចិត្តជាខ្លាំង មើលពីកាមេរ៉ាសុវត្ថិភាពឃើញគួរឲ្យសង្ស័យ ដោយក្មេងៗប្រុសប៉ុន្មាននាក់នោះ បើកទូរភ្លើងនៅលើសួននោះ ដើម្បីដោតដុយសាកថ្មទូរស័ព្ទ លេងហ្គេមយ៉ាងរំភើយសោះ ទាំងយប់កណ្ដាលអាធ្រាត កំឡុងម៉ោង១០ ១១យប់៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]