កម្សាន្ត៖ កាលពីថ្ងៃទី៦ខែឧសភាកន្លងទៅនេះ ព្រឹត្តិការណ៍ចួបជុំរបស់តារាៗហៅថា Met Gala ឆ្នាំ២០២៤ បានប្រារព្ធធ្វើឡើងយ៉ាងអធឹកអធម ដោយក្នុងនោះមានការចូលរួមពីសំណាក់តារាល្បីៗជាច្រើន។
ក្នុងនោះ Jennie ជាសមាជិកក្រុមចម្រៀងនារី BLACKPINK ក៏បានចូលរួមព្រឹត្តិការណ៍នេះដែរដោយនាងបានស្លៀករ៉ូបពណ៌ទឹកប៊ិច បង្អួតជើងស្រឡូន ព្រមទាំងក្បាលពោះ ជាប្រភេទរ៉ូបមានស្បៃវែងអូសដីមើលទៅពិតជាស្រស់ស្អាតខ្លាំង។
យ៉ាងណាមិញ កាលពីថ្ងៃ១៥ខែឧសភាកន្លងទៅ Jennie ក៏បានបង្ហោះ Vlog នៅក្នុងគណនី Youtube របស់នាងឈ្មោះថា Jennierubyjane Official ទាក់ទងនឹងការចូលរួមកម្មវិធី Met Gala 2024 នេះតែផ្ដោតសំខាន់លើសកម្មភាពនៅក្រោយឆាក តាំងពីពេលដែលនាងបានទៅលោឈុតផងដែរ។
នៅក្នុងវីដេអូនេះ គេឃើញថា Jennie ពិតជាមានភាពរួសរាយរាក់ទាក់ជាមួយអ្នកច្នៃម៉ូតនិងក្រុមការងារខ្លាំងណាស់ តែនាងក៏ផ្ដោតសំខាន់លើការជ្រើសរើសម៉ូតរ៉ូបផងដែរ គឺទាំងរ៉ូបស្លៀកចូលរួមកម្មវិធីនិងរ៉ូបស្លៀកក្នុងកម្មវិធីជប់លៀងក្រោយចប់កម្មវិធី ព្រមទាំងស្បែកជើង និងគ្រឿងអលង្ការជាដើម៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]