អាមេរិក៖ លោក Benny Blanco ដែលជាផលិតករ និងជាគូស្នេហ៍របស់តារាចម្រៀងស្រីល្បីឈ្មោះ Selena Gomez នោះបានបង្ហើបពីគម្រោងអនាគតថា លោកពិតជាកំពុងគិតគូពីការចាប់ផ្ដើមគ្រួសារជាមួយតារាស្រីម្នាក់នេះ។

Selena Gomez និងគូស្នេហ៍ 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ តាំងពីប្រកាសទាក់ទងគ្នាកាលពីចុងឆ្នាំ២០២៣មក គេឃើញថា ទំនាក់ទំនងរបស់អ្នកទាំងពីរពិតជាស្អិតរមួតខ្លាំងណាស់ ដោយជារឿយៗ Selena តែងតែបង្ហោះរូបភាពផ្អែមល្ហែមរបស់ពួកគេហើយ Benny ក៏ចូលចិត្តធ្វើម្ហូបជាច្រើនយកចិត្តនាងផងដែរ។

Selena Gomez និងគូស្នេហ៍ 

យ៉ាងណាមិញ ពេលបង្ហាញខ្លួនក្នុងកម្មវិធី "The Howard Stern Show" គឺ Benny បានសារភាពថាលោកបានគិតពីការចាប់ផ្ដើមគ្រួសារជាមួយ Selena និងចង់ឲ្យពួកគេមានកូនទៀតផង ហើយពួកគេពិតជាចុះសម្រុងគ្នាខ្លាំង ដោយនាងធ្វើឱ្យលោក​​​រីករាយជារៀង​​រាល់​​ថ្ងៃ៕  

Selena Gomez និងគូស្នេហ៍ 
Selena Gomez និងគូស្នេហ៍ 

ប្រភព៖: pagesix

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]