កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ យោងទៅតាមសារព័ត៌មានរបស់ Sompi បានឲ្យដឹងថា តារាចម្រៀងស្រី Jennie ដែលជាសមាជិកក្រុម Blackpink បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀតក្នុងនាមជាតារាចម្រៀង Solo។ ជាពិសេស Jennie តែងតែនាំអ្វីដែលថ្មី និង សមិទ្ធផលពិសេសមកកាន់អ្នកគាំទ្រជានិច្ច។
នៅថ្ងៃទី 14 ខែឧសភា Billboard បានប្រកាសថាបទ "One of the Girls" ដែលជាការសហការរបស់ Jennie ជាមួយ The Weeknd និង Lily-Rose Depp ដែលជាចម្រៀងក្នុងរឿង HBO របស់ពួកគេ "The Idol" ឥឡូវនេះកំពុងចំណាយពេលសប្តាហ៍ទី 20 នៅលើ Hot 100 នៅលេខ 97 ។
ជាមួយនឹងសមិទ្ធផលមួយនេះ បានធ្វើឲ្យ Jennie បានក្លាយជាតារាស្រីដំបូង ដែលមានចម្រៀងស្ថិតនៅលើតារា Billboard 100 យូរជាងគេ បន្ទាប់ពីតារាប្រុសដំបូងដែលឈរឈ្មោះយូរនោះ គឺលោក Psy បទ Gangnam Style ចំណាយពេល 31សប្ដាហ៍ នៅលើតារាងនេះ កាលពី ឆ្នាំ 2012។
ប្រភព៖ Sompi
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]