អាមេរិក៖ ទំនាក់ទំនងរវាងតារាចម្រៀងផប Taylor Swift ជាមួយនឹងកីឡាករបាល់ឱប Travis Kelce ពិតជាមានភាពរលូននិងផ្អែមល្ហែមខ្លាំងណាស់ ដោយជារឿយៗគេឃើញថា អ្នកទាំងពីរតែងតែចេញមកបណ្ដើរគ្នា ឬលើកទឹកចិត្តគ្នាទៅវិញទៅមក។
ថ្មីៗនេះ Travis ក៏ទើបតែមកលើកទឹកចិត្តមិត្តស្រីក្នុងការប្រគុំតន្ត្រី "The Eras Tour" នៅឯទីក្រុងប៉ារីស ប្រទេសបារាំង ផងដែរ។
យ៉ាងណាមិញ ក្រោយចប់ការប្រគុំតន្ត្រី Travis ត្រូវបានគេឃើញថាបានបណ្ដើរ Taylor ទៅដល់អ៊ីតាលីឯណោះ ដោយអ្នកទាំងពីរបានទទួលទានអាហារពេលល្ងាចយ៉ាងផ្អែមល្ហែមនៅឯបឹង ខូម៉ូ (Lake Como)នៅពីមុខភូមិគ្រឹះបុរាណមួយ ដែលមានតែតុពួកគេប៉ុណ្ណោះ។
ក្នុងនោះ Taylor បានអាវខ្មៅនិងខោជើងវែងពណ៌ខ្មៅ គ្របពីលើដោយអាវរងាវែងដល់កជើងពណ៌ខ្មៅដែរ ហើយ Travis ស្លៀកខោខ្មៅនិងអាវដៃវែងរលុងៗពណ៌ស មើលទៅសាមញ្ញៗ៕
ប្រភព៖: pagesix
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]