អាមេរិក៖ យោងតាមប្រភពពីបរទេសបានទម្លាយថា តារាចម្រៀងស្រីពូកែរាំ Jennifer Lopez និងស្វាមី Ben Affleck កំពុងចួបភាពរកាំរកូស និងអាចឈានដល់ការលែងលះគ្នា ក្រោយរៀបការបាន២ឆ្នាំ។
ពាក្យចចាមអារ៉ាមនេះបានផុសឡើងស្របពេល ស្វាមីរបស់លោកស្រីបានផ្លាស់ប្ដូរផ្ទះ ដោយសម្រេចចិត្តរស់នៅផ្សេងគ្នា ដោយគេបានឃើញថាលោក Ben Affleck បានជិះឡានចេញពីផ្ទះម្ដុំ Brentwood នាទីក្រុង Los Angeles ហើយបើយោងតាម TMZ គឺបានផ្សាយថា Ben បានស្នាក់នៅទីនោះ។
ផ្ទះនេះជាផ្ទះផ្ទាល់ខ្លួនរបស់លោកដែលវានៅជិតនឹងផ្ទះ អតីតភរិយារបស់លោកគឺ Jennifer Garner ខណៈដែលJennifer Lopez ពុំបានស្នាក់នៅម្ដុំនេះឡើយ។
គួរបញ្ជាក់ផងដែរថា ពាក្យចចាមអារ៉ាមលែងលះរបស់ពួកគេបានផ្ទុះឡើងក្រោយ Jennifer Lopez បានចូលរួមព្រឹត្តិការណ៍ចួបជុំ Met Gala ឆ្នាំ២០២៤តែម្នាក់ឯង៕
ប្រភព៖: pagesix
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]