ចិន៖ ជាការពិតណាស់ ប្រិយមិត្តច្បាស់ជាបានដឹងរួចមកហើយថា តារាសម្ដែងប្រុស រូបសង្ហារ Deng Lun ដែលត្រូវបានមហាជនស្គាល់បន្ទាប់ពីសម្ដែងជាតួអង្គបិសាចនៅក្នុងរឿង Ashes of love / និស្ស័យស្នេហ៍ឋានសួគ៍ ត្រូវបានផ្អាកការងារសិល្បៈរបស់ខ្លួនក្រោយគេរកឃើញថា លោកគេចពន្ធ បន្លំពន្ធប្រាក់ចំណូលរបស់ខ្លួន។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកគាំទ្ររបស់ Deng Lun នៅតែបន្ដគាំទ្រ និងទន្ទឹងរងចាំការត្រឡប់មកចូលសិល្បៈវិញក្នុងថ្ងៃណាមួយ។ មិនតែប៉ុណ្ណោះ យោងតាមការបង្ហោះរបស់អ្នកគាំទ្រថ្មីៗនេះ បានផ្ដល់ដំណឹងមកថា តារាប្រុសរូបនេះ សម្ងំបើកហាងលក់ស៊ុបស៊ីឈ័ន និងហាងលក់តែគុជតាំងពី ឆ្នាំ២០១៨ មកម៉្លេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនោះ អ្នកគាំទ្របានទៅលេងហាងរបស់លោក ហើយនៅហាងនោះ គេតែងតែចាក់ចម្រៀងនៅក្នុង រឿង Ashes of love ជាប្រចាំ។ ជាពិសេស Deng Lun ក៏ធ្លាប់បាននិយាយនៅក្នុងកិច្ចសម្ភាសន៍មួយដែរថា អ្នកគាំទ្រដែលទៅទទួលទានអាហារនៅទីនោះ មិនចាំបាច់សុំបញ្ចុះតម្លៃនោះទេ ព្រោះ ហាងលោកលក់តម្លៃដូចតែគេឯង ពោលគឺមិនថ្លៃលើសទីផ្សារនោះឡើយ៕
ប្រភព៖ Eat Melon
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]