កូរ៉េខាងត្បូង៖ ថ្មីៗនេះ ផ្ទុះការរិះគន់ទៅកាន់តារាសម្ដែងស្រី Song Da Eun អំពីរឿងរ៉ាវពាក្យចចាមអារាម ពាក់ព័ន្ធនឹងទំនាក់ទំនងជាមួយ Jimin នៃសមាជិក BTS។​ កាលពីកន្លងទៅ មាន​ពាក្យ​ចចាមអារ៉ាម​ជា​បន្តបន្ទាប់​អំពី Jimin បាន​ណាត់​ជួប​ជាមួយ​នឹង​តារា​សម្ដែង Song Da Eun ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង​មក​នេះ។

 Song Da Eun
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ជុំវិញពាក្យចចាមអារ៉ាមនេះ បានចាប់ផ្តើមឡើងនៅពេលដែលអ្នកនិយមលេងអ៉ិនធើណែត និងអ្នកគាំទ្រមួយចំនួនបានប្រទះឃើញរូបថតរបស់តារាស្រីរូបនេះនៅទីតាំងដូចគ្នា និងពាក់គ្រឿងអលង្ការដូចគ្នាទៅនឹងតារាប្រុសរូបនេះ។ 

Jimin

យ៉ាងណាមិញ Song Da Eun បាន​បដិសេធ​យ៉ាង​តឹងរឹង​ចំពោះ​ពាក្យ​ចចាមអារ៉ាម​ដែល​កំពុង​ផ្សព្វផ្សាយ ដោយ​បញ្ជាក់​ថា​នាង​មិនមានភាពជិតស្និតជាមួយ Jimin និង​ធានា​បញ្ជាក់​ ចំពោះ​អ្នក​គាំទ្រ​ថា នាងមិនមានស្នេហារ៉ូមែនទិច​ជាមួយ​សមាជិក BTS រូបនេះទេ។

 Song Da Eun

ទោះយ៉ាងណាក៏ដោយ ពេល​ថ្មី​ៗ​នេះ បន្ទាប់​ពី​បាន​ចែក​រំលែក​រូបថត​មួយ​សន្លឹក​នៅ​លើ​គណនី Instagram របស់​នាង ដែល​ទំនង​ជា​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ Jimin។ លើសពីនោះ តារាស្រីរូបនេះ បាន​ចែករំលែក​រូបថត​វត្ថុមួយដែលមាន​ឈ្មោះ "Daeun" និង "Jimin" បន្ទាប់ពីរូបភាពនេះត្រូវបានបង្ហោះ មនុស្សជាច្រើនបានចោទប្រកាន់ Song Da Eun ថាមានចេតនាចង់ឲ្យគេគិតថា ខ្លួនមានទំនាក់ទំនងជាមួយ Jimin៕ 

ប្រភព៖ allkpop

Jimin
 Song Da Eun
 Song Da Eun
 Song Da Eun
រូបភាពតម្រុយ
រូបភាពតម្រុយ
រូបភាពតម្រុយ
រូបភាពតម្រុយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]