កម្សាន្ត៖ កាលពីថ្មីៗនេះ មានប្រភពមួយបានទម្លាយថា តារាសម្ដែងប្រុសស្រីដែលជាអតីតគូស្នេហ៍ Lee Minho និង Bae Suzy អាចនឹងចាប់ដៃគ្នា សម្ដែងក្នុងរឿងភាគថ្មី​ ចំណងជើង Positively Yours។ ដំណឹងនេះផងដែរ បានធ្វើឲ្យកក្រើកអ្នកលេងបណ្ដាញសង្គម នាំគ្នាទន្ទឹងរងចាំថា វាពិតឬមិនពិត។

 Lee Minho
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា​ តារាសម្ដែងប្រុសរូបសង្ហារ Lee Minho ធ្លាប់បានបង្កើតចំណងស្នេហាជាមួយនឹង តារាសម្ដែងស្រីរូបស្រស់ Suzy កាលពីឆ្នាំ 2015 ហើយពួកគេបានសាងទំនាក់ទំនងអស់រយៈពេល 2 ឆ្នាំ ហើយក៏បានចែកផ្លូវគ្នានៅឆ្នាំ 2017 ដោយសារមានការងាររវល់រៀងខ្លួន។

ដោយឡែក អ្នកគាំទ្រនៅមិនទាន់អស់ចិត្តនៅឡើយនោះទេ ដោយពួកគេសង្ឃឹមថា ថ្ងៃណាមួយនឹងឃើញ តារាមួយគូនេះ ត្រឡប់មករាប់អានគ្នា ឬទាក់ទងគ្នាម្ដងទៀតកាន់តែល្អ។ យ៉ាងណាមិញ ព័ត៌មានដែលថា Lee Minho និង Bae Suzy អាចនឹងសម្ដែងរួមគ្នានេះ​ គ្រាន់តែជាពាក្យចចាមអារាមប៉ុណ្នោះ៕

ប្រភព៖ K-Crush

Lee Minho និង Bae Suzy 
 Lee Minho
 Lee Minho
Bae Suzy 
Bae Suzy 
Bae Suzy 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]