កូរ៉េខាងត្បូង៖ ជឿជាថាប្រិយមិត្តប្រាកដជាតាមដានរឿងភាគ F4 បែបកូរ៉េដ៏ល្បីមានឈ្មោះថា "កន្លង់បាក់ស្លាប កុលាបមានស្នេហ៍" (Boys Over Flower) ដែលដើរតួដោយតារាសម្ដែង Lee Minho និងតារាសម្ដែងស្រី Goo Hye Sun ដើរតួជា គីម ចាន់ឌី។
យ៉ាងណាមិញ កន្លងផុតទៅអស់ជាច្រើនឆ្នាំ ប្រជាប្រិយភាពរបស់នាងហាក់ធ្លាក់ចុះ ដោយគេពុំសូវឃើញ Goo Hye Sun សម្ដែងក្នុងរឿងភាគល្បីៗណានោះទេ ប៉ុន្តែនាងនៅតែមានឈ្មោះថាជាតារាសម្ដែង។
ថ្មីៗនេះមានរឿងគួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពី Hye Sun បានទម្លាយក្នុងកម្មវិធី "Real or Reel" របស់ប៉ុស្តិ៍ tvN ថាដោយសារតែគ្រួសាររបស់នាងចួបវិបត្តិគឺពេលនេះ នាងគ្មានផ្ទះនៅទេនិងត្រូវរស់នៅតែក្នុងឡាន។
នៅក្នុងវីដេអូនោះ Goo Hye Sun បានក្រោកឡើងក្រោយសម្រាកក្នុងឡានពេញមួយយប់ ដែលឡានរបស់នាងចតនៅក្នុងសាលាមួយនៅតំបន់ Seongbuk-Gu ប៉ុន្តែនាងបានទម្លាយថា នាងបានបន្តការសិក្សានៅសាកលវិទ្យាល័យផងដែរ។
Goo Hye Sun បានទម្លាយថាឥឡូវនេះ នាងគ្មានផ្ទះទេនិងរស់នៅជាមួយម៉ាក់ ប៉ុន្តែថ្ងៃណានាងមានរៀនឬប្រឡង នាងស្នាក់នៅក្នុងឡាន ហើយនាងបាននិយាយថានាងចង់រៀនដល់ថ្នាក់បណ្ឌិត និងចាប់អាជីពណាមួយផ្សេងព្រោះនេះជាក្ដីស្រមៃរបស់ម៉ាក់នាង ប៉ុន្តែអ្នកគាំទ្រសង្ស័យថានេះគ្រាន់តែជាការសម្ដែង ក្នុងកម្មវិធីប៉ុណ្ណោះ៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]