កម្សាន្ត៖ ថ្មីៗនេះ Suri Cruise ដែលជាកូនស្រីរបស់ តារាសម្ដែង លោក Tom Cruise និងម្ដាយរបស់នាង ចេញមកបង្ហាញខ្លួនដ៏ទាក់ទាញ ពេលចេញទៅក្រៅ ក្នុងក្រុង Manhattan ទីក្រុងញូវយ៉ក កាលពីថ្ងៃទី១៦ ខែឧសភាកន្លងទៅនេះ។
ក្នុងនោះដែរ Katie Holmes ដែលជាម្ដាយ និង Suri បានបង្ហាញខ្លួន ស្លៀកខោខូវប៊យជើងធំពណ៌ដូចគ្នា ពេលដើរនៅតាមផ្លូវ និងពាក់ស្បែកជើងសំប៉ែត។ មិនត្រឹមតែប៉ុណ្ណោះ Suri កាន់តែមើលភាពទាក់ទាញ ពេលតុបតែង ពាក់អាវដែលត្រូវគ្នា ខណៈ Katie ពាក់អាវយឺតពណ៌ត្នោតខ្ចី និងអាវវែងពីខាងក្រៅ។
តារាស្រីវ័យ ៤៥ ឆ្នាំ និងកូនស្រីអាយុ ១៨ ឆ្នាំមួយគូនេះ ចូលចិត្តស្ទីលដ៏រស់រវើក និងមានផាសុកភាព ខណៈពេលចេញទៅក្រៅ ម្តាយ និងកូនស្រី តែងតែ ស្លៀកពាក់សាមញ្ញ ហើយកម្រនឹងតុបតែងខ្លួន ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]