កូរ៉េខាងត្បូង៖ ប្រជាប្រិយភាពរបស់ក្រុមចម្រៀងនារី 2NE1 នៅតែបន្តកក្រើកល្បីរន្ទឺ ទោះបីពួកគេត្រូវបានផលិតកម្ម YG Entertainment ប្រកាសរំសាយនៅឆ្នាំ២០១៦ក្ដី ដោយសារសមាជិកទាំងបួន CL, Dara, Bom និង Minzy សុទ្ធតែមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធិ ហើយពួកគេក៏បានថតរូបជុំគ្នា ក្នុងឱកាសគម្រប់ខួប១៥ឆ្នាំដែលបង្ហាញមុខលើឆាកផងដែរ។
![](https://s9.kh1.co/f8/f8a08deda4e963ad63bdfe7449e69392041965b2.png)
យ៉ាងណាមិញ ថ្មីៗនេះមានរបាយការណ៍ពី OSEN បានបញ្ជាក់ថា CL ដែលជាមេក្រុម 2NE1 នោះបានណាត់ចួបទទួលទានអាហារពេលល្ងាចជាមួយនឹងលោក Yang Hyuk Suk ដែលជាម្ចាស់ភាគហ៊ុនរបស់ផលិតកម្ម YG ផ្ទាល់យ៉ាងយូរ ដែលពុំដឹងថាអ្នកទាំងពីរនិយាយគ្នារឿងអីនោះឡើយ។
![](https://s9.kh1.co/04/04910e524588bf63f77e2b83139b3bd842e1927d.png)
ប៉ុន្តែអ្នកគាំទ្រពិតជាមានសង្ឃឹមខ្លាំងណាស់ ព្រោះអ្នកទាំងអស់ពីរបានចួបជជែកគ្នាអំឡុងពេលគម្រប់ខួប១៥ឆ្នាំរបស់ 2NE1 ទើបអ្នកគាំទ្រសង្ឃឹមថា 2NE1 អាចត្រឡប់មកចេញបទចម្រៀងថ្មី ឬបន្តក្រុមឡើងវិញ។
![](https://s9.kh1.co/5b/5bce5c7b23a66e390fdec2cb5969d0cd1c1fcc30.png)
ឆ្លើយតបទៅនឹងព័ត៌មាននេះ ផលិតកម្ម YG បានចេញមកបញ្ជាក់ថា វាជាការពិតដែលលោក Yang Hyuk Suk បានចួបជាមួយនឹង CL តែវាមិនមែនជាការណាត់ជួបផ្លូវការអ្វីទេ ហើយពួកគេពិបាកនិយាយណាស់ថាប្រធានបទទាក់ទងនឹងអ្វី។
![](https://s9.kh1.co/4d/4d31145b934d98e02f4f86eb629adfdd4baa2e84.png)
គួរបញ្ជាក់ផងដែរថា លើកចុងក្រោយគេដែល 2NE1 ឡើងសម្ដែងគឺនៅលើឆាក Coachella ឆ្នាំ២០២២ ដែលធ្វើឲ្យអ្នកគាំទ្រនាំគ្នារំភើបនឹងវត្តមានពួកគេ៕
![](https://s9.kh1.co/3e/3e5659133d173d6a312c1771a0256080357c8666.png)
![](https://s9.kh1.co/eb/eb267ce14fbb0660eb0caefd62d7272964cacc96.png)
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]