បារាំង៖ មហាស្រពភាពយន្តដ៏ល្បីល្បាញប្រចាំនៅទីក្រុងកាន (Cannes) នាប្រទេសបារាំង កំពុងប្រព្រឹត្តិទៅបណ្ដើរៗហើយ ដោយក្នុងនោះមានការចូលរួមពីសំណាក់តារាសម្ដែង ជាច្រើនមកពីជុំវិញពិភពលោក ដែលប្រារព្ធឡើងរយៈពេល៦ថ្ងៃ។
នៅថ្ងៃទី១៩ខែឧសភាកន្លងទៅនេះ Im Yoona ឬយើងស្គាល់ថាជាតួអង្គ "ចាង ស៊ីប៊ីយុ" ក្នុងរឿងភាគកូរ៉េ "អូនជាបេះដូងបង"ក៏បានដើរលើកម្រាលព្រំក្រហមនៅមហោស្រពភាពយន្តនេះដែរ។
នាងបានឆក់បេះដូងអ្នកគាំទ្រជាមួយនឹងរ៉ូបពណ៌ផ្កាឈូក បែបចោមពុង បញ្ចេញគល់ដើមទ្រូងយ៉ាងស្រស់ស្អាត សម្រុងខាងក្រោមរាងប៉ោងៗ និងឆែកភ្លៅ ព្រមជាមួយនឹងស្បែកជើងពណ៌ខៀវ រួមជាមួយនឹងគ្រឿងអលង្ការម៉ាក Qeelin ដែលនាងជាអ្នកតំណាងផងដែរ ហើយសក់របស់នាងក៏លើកបួងឡើងបង្ហាញផ្ទៃមុខពងក្រពើ។
បន្ទាប់ពីបានឃើញសម្រស់ដ៏ចែងចាំងរបស់នាងហើយ អ្នកគាំទ្រមានការកោតសរសើរគ្រប់គ្នាថានាងពិតជាស្រស់ស្អាតខ្លាំង មិនថានៅក្នុងកាំមេរ៉ាឬក្រោយកាំមេរ៉ានោះទេ៕
ប្រភព៖: timesnownews
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]