កម្សាន្ត៖ តារា​សម្ដែង លោក Song Joong Ki បានបង្ហាញសកម្មភាពដ៏គួរឲ្យចាប់អារម្មណ៍ ដោយបាន​ប្រើ​ដៃ​ទប់​កាមេរ៉ា ដើម្បី​កុំ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ អាច​ថត​រូប​ប្រពន្ធ​ និងកូន​របស់ខ្លួនបាន។

Song Joong Ki 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាម ​​ប្រភព163 បានបង្ហាញថា គ្រួសាររបស់ លោក Song Joong Ki បានដើរលេងក្នុងសួន ក្នុងប្រទេសកូរ៉េ កាលពីថ្ងៃទី ១៧ ឧសភាកន្លងទៅនេះ។ អ្នកខ្លះ​ដែលបានស្គាល់​តារាប្រុសរូបនេះ ​និង​ប្រពន្ធ ក៏បានសុំ​ថតរូប​ ខណៈដែល Song Joong Ki បានបង្ហាញភាពរួសរាយរាក់ទាក់ ស្វាគមន៍គ្រប់គ្នា ហើយសុខចិត្តថតរូបជាមួយពួកគេ ប៉ុន្តែ លោកបានលើកដៃឡើង បិទកញ្ចក់នៅពេលមនុស្សព្យាយាមថតរូបប្រពន្ធកូន។

Song Joong Ki 

បន្ទាប់​មក តារាប្រុសរូបនេះ ក៏​បាន​ក្រាប​ឱនគោរព ​ក្រុមអ្នកគាំទ្រ ដោយ​អាកប្បកិរិយា​រាក់ទាក់ ផងដែរ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នគ្រួសាររបស់ លោក Song Joong Ki កំពុងស្ថិតនៅក្នុងប្រទេសកូរ៉េ ហើយ តារារូបនេះ បាននាំភរិយា និងកូនត្រឡប់មកស្រុកកំណើតវិញកាលពីដើមឆ្នាំ ដើម្បីចូលរួមសកម្មភាពសិល្បៈជាច្រើននៅប្រទេសកូរ៉េ ផងដែរ៕

ប្រភព​៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Song Joong Ki 
Song Joong Ki 
Song Joong Ki 
Song Joong Ki 
Song Joong Ki និង ភរិយា
Song Joong Ki និង ភរិយា
Song Joong Ki និង ភរិយា
Song Joong Ki និង ភរិយា
Song Joong Ki 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]