បារាំង៖ មហោស្រពភាពយន្តហោះនាទីក្រុង កាន (Cannes) លើកទី៧៧ ដ៏ល្បីល្បាញ ដែលប្រារព្ធឡើងនៅប្រទេសបារាំង កំពុងដំណើរការទៅបណ្ដើរៗហើយ ដែលវាមានរយៈពេល៦ថ្ងៃ និងមានការចូលរួមពីតារាសម្ដែងជាច្រើនមកពីជុំវិញពិភពលោក។

Han So Hee 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ តារាសម្ដែងស្រី Han So Hee ដែលទើបតែមានរឿងអាស្រូវជាមួយនឹងអតីតមិត្តប្រុស Ryu Jun Yeol និង អតីតមិត្តស្រីរបស់អតីតប្រុសរបស់នាង Lee Hyeri រូបនេះ បានបង្ហាញខ្លួននៅមហោស្រពភាពយន្តហោះកាននេះដែរ ជាមួយនឹងស្នាមញញិមដ៏ស្រស់ស្អាតរបស់នាង។

Han So Hee 

ក្នុងនោះ So Hee បានស្លៀករ៉ូបពណ៌ស ដៃតូច កត្រង់បញ្ចេញកញ្ចឹងកនិងស្មាដ៏ស្រឡៅស្រឡូន ដែលជារ៉ូបរឹបត្រង់ចង្កេះនិងសម្រុងវែងលុបជើង ដែលរ៉ូបនេះច្នៃដោយលោក Danielle Frankel មានតម្លៃខ្ទង់ ១១,៤៨០ដុល្លារអាមេរិក។

Han So Hee 

ចំណែកសក់វិញគឺនាងលើកបួងទម្លាក់សក់មកខាងមុខ និងគាបដង្កៀបមានក្បូរក្បាច់យ៉ាងស្រស់ស្អាត ដែលធ្វើឲ្យអ្នកគាំទ្រសរសើរនាងមិនដាច់ពីមាត់ថា មិនថាចួបរឿងអាក្រក់ប៉ុណ្ណា និងត្រូវគេវាយប្រហារប៉ុណ្ណា ក៏នាងនៅតែរឹងមាំ និងបង្អួតសម្រស់យ៉ាងទាក់ទាញ៕

Han So Hee  ចូលរួមមហោស្រពភាពយន្តហោះនាទីក្រុង កាន (Cannes)
Han So Hee ចូលរួមមហោស្រពភាពយន្តហោះនាទីក្រុង កាន (Cannes)
Han So Hee ចូលរួមមហោស្រពភាពយន្តហោះនាទីក្រុង កាន (Cannes)
Han So Hee ចូលរួមមហោស្រពភាពយន្តហោះនាទីក្រុង កាន (Cannes)

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]