ថៃ៖ តារាសម្តែងស្រី Mai Davikah បានប្រារព្ធពិធីខួបកំណើតគម្រប់ ៣២ឆ្នាំ ជាមួយគូស្នេហ៍ លោក តារាសម្តែង Ter Chantavit ព្រមទាំងសាច់ញាតិ កាលពីថ្ងៃទី១៦ ខែឧសភា កន្លងទៅនេះ។
ក្នុងនោះដែរ នៅលើទំព័រផ្ទាល់ខ្លួនរបស់ Davikah បានបង្ហោះរូបថត អង្គុយក្បែរគូស្នេហ៍របស់ខ្លួន ក្នុងថ្ងៃខួបកំណើតរបស់នាង ដោយបង្ហាញថា «កាដូពីមិត្តប្រុសរបស់នាង» ។
គួរបញ្ជាក់ផងដែរថា តារាសម្ដែងស្រី Mai Davikah និង Ter Chantavit បានទាក់ទងគ្នាជាង៦ឆ្នាំមកហើយ ហើយទំនាក់ទំនងរបស់ពួកគេ តែងតែផ្អែមល្ហែម និងបានបង្ហាញក្តីស្រលាញ់របស់ខ្លួនម្តងហើយម្តងទៀត នៅលើបណ្ដាញសង្គម ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]