ប្រេស៊ីល៖ ប្រេស៊ីលប៉ាន់ប្រមាណថា វិធានការជំនួយ ដោះស្រាយ លើបញ្ហាទឹកជំនន់ដ៏សាហាវនៅក្នុងរដ្ឋភាគខាងត្បូងបំផុតរបស់ខ្លួន នឹងត្រូវចំណាយយ៉ាងហោចណាស់ ១៣.៤ ពាន់លាន reais ( ប្រហែល ៣.៥ ពាន់លានដុល្លារ) ពីថវិការបស់ខ្លួន នេះបើយោងតាមទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុលើកឡើងដោយ Reuters ដែលបានចេញផ្សាយ ពីបណ្តាញសារព័ត៌មាន The Strait Time។
តាមប្រភពដដែលបានបញ្ជាក់ថា ទិន្នន័យជាផ្លូវការបានបង្ហាញដូច្នេះផងដែរថា ភ្លៀងធ្លាក់ខ្លាំង ដែលបានវាយលុករដ្ឋ Rio Grande do Sul របស់ប្រទេសប្រេស៊ីល ចាប់តាំងពីចុងខែមេសាមកនោះ បានបណ្តាលឱ្យមានទឹកជំនន់ដ៏ធំក្នុងប្រវត្តិសាស្ត្រ ដែលបានឆក់យកជីវិតមនុស្សជាង ១៥០ នាក់ ខណៈដែលអ្នកស្រុកជិត ១០០ នាក់នៅតែបាត់ខ្លួន និងជាង៥សែន នាក់ត្រូវបានផ្លាស់ទីលំនៅ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភព៖ The Strait Time
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]